ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិនឹង​ប្រកួត​កាត់ក្ដី​រក​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ

2022/08/30 05:02:44 pm        567

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹងធ្វើ​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ ៨ក្រុម​ចុងក្រោយនៅ​ថ្ងៃទី​៣១ ខែសីហា​ស្អែក​នេះ ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព ៤​ក្រុម​ចុងក្រោយដែល​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

​ចំពោះ​កម្មវិធី​ប្រកួត​ជើង​ទី​២ នេះរួមមាន​ក្រុម​បឹងកេតត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ បន្ទាប់ពី​យកឈ្នះ​ក្រៅ​ដី កាលពី​ជើង​ទី​១ ដោយ​លទ្ធផល ២-០។​ ​រីឯ ៣​គូ​ទៀត នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ដំណាលៗ​គ្នានា​ម៉ោង ៦៖៣០​នាទី​ល្ងាច រួមមាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា​, វិសាខាជួប​ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ និង​ក្រុម​ណាហ្គា​វើ​ល​ដ៏ជួប​ក្រុម​ភ្នំពេញ​ក្រោ​ននៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។​ ​កាលពី​ជើង​ទី​១ អគ្គិសនី​កម្ពុជាបាន​វាយបក​តាម​ស្មើ​ព្រះខ័ន​រាជ​ស្វាយរៀង ១-១ លើ​ទឹកដី​របស់ខ្លួន ស្របពេល​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ដ៏បាន​រក្សា​លទ្ធផល ០-០ ពេញ ៩០​នាទី។ រីឯ​វិសាខាគឺ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ ៣-១ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។​

​បន្ទាប់ពី​ចប់​ការប្រកួត​ជើង​ទី​២ នេះ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​សម្រាក​ជាង ១​ខែអំឡុង​ថ្ងៃ​ FIFA Day ​ដោយ​គ្រោង​នឹង​ដំណើរ​ការប្រកួត​ឡើងវិញនា​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ជាមួយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​១ តែម្ដង មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រដែល​គ្រោង​ធ្វើឡើងនា​ថ្ងៃទី​២៦ ខែតុលា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm