អាជ្ញាធរ​អាមេរិក​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ជនសង្ស័យ ដែល​បងប្រុស​របស់​គេ​ទើប​ត្រូវ​បាន​បាញ់សម្លាប់​

2022/08/30 05:19:56 pm        1.5 K

​សហរដ្ឋអាមេរិក៖ វីដេអូ​ដ៏​រន្ធត់​ទើបតែ​បាន​បញ្ចេញ​ថ្មីៗ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​ក្រោយ​មាន​ជម្លោះ ដែល​បាន​សម្លាប់​បងប្រុស​របស់​បុរស​ម្នាក់​នេះ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុនបង្ហាញ​ពី​ពេលវេលា​ដ៏​រន្ធត់​នៅ​ខែ​នេះ នៅ​ពេល​ដែល​ស្នង​ការ​រង​នគរបាល​រដ្ឋ Florida ម្នាក់​បាន​បាញ់សម្លាប់​បុរស​ប្រដាប់​ដោយ​អាវុធ​ម្នាក់ ដែល​បងប្រុស​របស់​គេ​នៅ​ក្បែរ​នោះ​ និង​មាន​ឈាម​ហូរ​រហូតដល់​ស្លាប់ ក្រោយ​ផ្ទុះ​ជម្លោះ​នៅ​សណ្ឋាគារ Orlando​។​

​ការិយាល័យ​នគរបាល​តំបន់ Orange បាន​និយាយ​ថា ​បងប្អូន​ប្រុស Dylan Michael Jimenez វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​គឺ Bryan Matthew Richardson វ័យ 28​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​។ ​ការិយាល័យ​នគរបាល​នេះ​បាន​បញ្ចេញ​វីដេអូ​ភ្ជាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ប្រហារ​នៅ​ម៉ោង ១២:៣០​ល្ងាច​ថ្ងៃទី​៦ ​ខែ​សីហា​នៅ​ខាងក្រៅ​សណ្ឋាគារ Orlando ជាទី​ដែល​ពួកគេ​បាន​ប្រទះឃើញ Jimenez បាន​រង​របួស​ពី​គ្រាប់​គាំ​ភ្លើង​។ វីដេអូ​នេះ​ចាប់ផ្ដើម​ថត នៅ​ពេល​ស្នងការ​រង​នគរបាល​ម្នាក់​កំពុង​សួរ​ទៅកាន់​បុរស​ម្នាក់ ដែល​និយាយ​ថា រូបគេ​ជា​គ្រូពេទ្យ​បឋម​សង្គ្រោះ ​និង​កំពុង​ព្យាបាល​បុរស​ដែល​មាន​របួស​ម្នាក់​នៅ​លើ​ដី ដែល​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​ខាងស្ដាំ​។ នគរបាល​និយាយ​ថា ជនរងគ្រោះ​ឈ្មោះ Dylan Jimenez ​វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​ឈ្មោះ Bryan Matthew Richardson មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត មុន​ពេល​ពួកគេ​មកដល់​។ ស្នងការ​នគរបាល​តំបន់ Orange លោក John Mina ដែល​ជា​អ្នក​បញ្ចេញ​វីដេអូ​នេះ​បាន​និយាយ​ថា ការិយាល័យ​របស់​លោក​បាន​ប្ដេជ្ញា​ផ្ដល់​តម្លាភាព។ លោក​និយាយ​ថា មន្ទីរ​អនុវត្តន៍​ច្បាប់​រដ្ឋ Florida កំពុង​បើក​ការស៊ើបអង្កេត​ឯករាជ្យ។ លោក​ថា ស្នង​ការ​រង​ដែល​បាន​បាញ់​អាវុធ​របស់​គេ​នោះ​ត្រូវ​បាន​ផ្អាក​ពី​តួនាទី​បណ្ដោះអាសន្ន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        757
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm