មនុស្ស ​៣​នាក់​ស្លាប់​រួម​ទាំង​ខ្មាន់កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​រដ្ឋ​ Oregon​ សហរដ្ឋអាមេរិក

2022/08/30 05:40:02 pm        613

​សហរដ្ឋអាមេរិក៖ នគរបាល​និយាយ​ថា ​ក្រុម​អ្នកទិញ​ទំនិញ និង​បុគ្គលិក​ដែល​​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​រក​កន្លែង​មាន​សុវត្ថិភាព នៅ​ពេល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្រុក​ចូល​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Bend រដ្ឋ Oregon បាន​បាញ់​ស្រោច​ដោយ​ប្រើ​កាំភ្លើងវែង​មួយ​ដើម​បណ្ដាល​ឲ្យ​មនុស្ស ​២​នាក់​ស្លាប់​។

​ស្នងការ​នគរបាល​ក្រុង Bend លោក Mike Krantz បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ​ក្រុម​មន្ត្រី​នគរបាល​បាន​ប្រទះឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ស្លាប់ ​ដែល​ឈ្មោះ​របស់​គេ​មិន​ត្រូវ​បាន​បញ្ចេញ​ទេ ហើយ​គេ​បាន​រក​ឃើញ​អាវុធ​វែង​មួយ​ដើម​ម៉ាក AR-15- និង​កាំភ្លើងខ្លី​មួយ​ដើមជិត​សាកសព​ជនសង្ស័យ​នៅ​ក្នុង​ផ្សារ​ទំនើប Safeway។ ​លោក Mike Krantz បាន​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​បន្ត​បាញ់រះ​ពេញ​ផ្សារ​ទំនើប។ ​ជន​ដៃដល់​បាន​បាញ់​ជនរងគ្រោះ​ទី១ ​នៅ​មាត់​ច្រក​ផ្សារ​ទំនើប និង​ជនរងគ្រោះទី​២ នៅ​ក្នុង​ផ្សារ​នេះ។ ​ក្រុម​មន្ត្រី​បាន​ឆ្លើយតប​នៅ​ពេល​ពួកគេ​បាន​មកដល់​កន្លែង​កើត​ហេតុ។ ​ពួកគេ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ភ្លាម ហើយ​សំឡេង​គ្រាប់កាំភ្លើង​នៅតែ​លឺ​នៅ​ឡើយ​។ ​បន្ទាប់មក​នគរបាល​មិនបាន​បាញ់​នៅ​កន្លែង​កើត​ហេតុ​ទេ​។ លោក Krantz មិន​បាន​បង្ហាញអត្តសញ្ញាណ​ខ្មាន់កាំភ្លើង ឬ​ជនសង្ស័យ​។ លោក​ថា ទីភ្នាក់ងារ​ជាច្រើន​ក្រុម​កំពុង​ធ្វើការ​ស៊ើបអង្កេត​រួមគ្នា​លើ​រឿង​នេះ​។ នគរបាល​ក្រុង Bend បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម tweeter ​ថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទផ្សារ​ទំនើប​មួយ​នេះ​នៅតែ​បិទទ្វារ​នៅឡើយ ខណៈ​ក្រុម​មន្ត្រី​អនុវត្តន៍​ច្បាប់​នៅតែ​បន្ត​ការ​ស៊ើបអង្កេត​នៅឡើយ​។ ស្នងការ​នគរបាល​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​បោះ​ដោយ​សេរី​ នៅ​ក្នុង​ចំណតរថយន្ត​ផ្សារ​ទំនើប​នេះ​នៅ​ម៉ោង​ប្រហែល ៧:០៤​យប់​ម៉ោង​នៅ​សហរដ្ឋអាមេរិក ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ទូរស័ព្ទ​ទៅកាន់​លេង ៩១១៕ ក្នុង​ហេតុការណ៍​ដាច់ដោយឡែក​មួយទៀត មនុស្ស ​២​នាក់​ស្លាប់ និង ​៥​នាក់​រង​របួស​រួម​ទាំង​នគរបាល ​២​នាក់​ផង​ដែរ​ នៅ​ពេល​ដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​មួយ​ដើម និង​ស្លៀក​ជា​ទាហាន​ចាប់ផ្ដើម​បាញ់រះ​ក្នុង​ទីក្រុង Phoenix រដ្ឋ Arizona៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        811
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        446
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm