West Ham ទិញ​បាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប

2022/08/30 05:47:38 pm        81

​បាល់ទាត់៖ ​ក្លិប​​ញញួរ​ធំ West Ham បានប្រកាស​ពី​ការមកដល់​របស់​ខ្សែបម្រើ​ប្រេ​ស៊ី​ល Lucas Paqueta ដែល​ផ្ទេរ​មកពី​ក្លិប​បារាំង Olympique Lyon ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ផ្ទេរ​មកកាន់ West Ham ក្នុងតម្លៃ ៣៦.៥លាន​ផោនបូក​នឹង​ប្រាក់​បន្ថែម​ផ្សេងៗ​អាច​នឹង​កើន​ដល់ ៥០លាន​ផោន ដែល​តម្លៃ​នេះ​បាន​បំបែក​កំណត់ត្រា​ការចំណាយ​កន្លងមក​ដែល​ធ្លាប់​ទិញ Sebastian Haller ពី Eintracht Frankfurt តម្លៃ ៤៥លាន​ផោន​កាលពី​ឆ្នាំ២០១៩​។

​​Lucas Paqueta បាន​ស៊ុត​បញ្ចូល​ទី ៩គ្រាប់​បញ្ជូន ៦ ក្នុងការ​បង្ហាញខ្លួន ៣៥ប្រកួត​នៅ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​មុន​។ ​​លោក David Moyes បានបញ្ជាក់​ពី​ការចាប់អារម្មណ៍​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ តាមរយៈ​ស្ថិតិ​កន្លងមក​ដែល​ក្រុមការងារ​បាន​អង្កេត​។ Lucas Paqueta ដែល​ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នោះគឺជា​សមាជិក​របស់ Lyon នៅពេល​ជួប West Ham រដូវ​កាល​មុន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះ​ទាំងពីរ​ជើង ៤-១​។

​សរុប​ស្ថិតិ​ជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួន​សរុប ៨០ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់​បញ្ជូន ១៤ តាំងពី​ផ្លាស់​ពី AC Milan ២ឆ្នាំមុន​។ West Ham ថ្មីៗ​នេះ​ទើបតែ​ទិញ​បាន​ខ្សែការពារ​ប្រេ​ស៊ី​ល Emerson Palmieri ផងដែរ​ពី Chelsea​។ ​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ក្រុម​ញញួរ​ធំ West Ham ទើប​រកបាន ៣ពិន្ទុ​ដំបូង​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Aston Villa៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm