Thierry Henry មាន​ភាគហ៊ុន​វិនិយោគ​ក្លិប​នៅ​លី​គ​ទី២ អ៊ីតាលី Como

2022/08/30 07:10:05 pm        71

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Arsenal, Thierry Henry ត្រូវបាន​ប្រកាសថា ​មាន​ភាគហ៊ុន​មួយចំនែក​ក្នុងការ​វិនិយោគ​ក្លិប​នៅ​លី​គ​ទី​២ អ៊ីតាលី Como​។ ​​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង និង Arsenal រូបនេះ​ត្រូវបាន​ប្រកាស​បែបនេះ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយរួមជាមួយ​នាយក​ប្រតិបត្តិ​ក្លិប​លោក Dannis Wise ដែលជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea​។

​​Como ជា​ក្លិប​ដែល​អភិវឌ្ឍ​ខ្លួន​ពី​ក្លិប​ពាក់កណ្តាល​អាជីពរហូត​ឡើងមក​កាន់​ក្របខណ្ឌ​ទី២ អ៊ីតាលី ហើយ​ថ្មីៗ​នេះទើប​តែ​បាន​នាំយក​អតីត​មិត្ត​រួម​ក្រុម Thierry Henry គឺ​ខ្សែបម្រើ​កណ្តាល Cesc Fabregas​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ Cesc Fabregas ក៏មាន​ភាគហ៊ុន​មួយចំនែក​ដែរ​នៅ​ក្លិប Como នេះ​។ ​​សូមបញ្ជាក់ថា Como ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ម្ចាស់​ភាគហ៊ុន​ធំ​គឺ​ក្រុមហ៊ុន​ថ្នាំជក់​ធំ​បំផុត​មួយ​នៅ​ឥណ្ឌូនេស៊ី​។​

​​ក្លិប​បាល់ទាត់ Como ដែលមាន​ដើមកំណើត​ដំបូង​តាំងពី​ឆ្នាំ១៩០៧ ធ្លាប់​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០០៣ តែ​ក្រោយមក​ក៏បាន​ប្រកាស​ក្ស័យ​ធន់​នៅ​ឆ្នាំ២០០៤​។ ​​បន្ទាប់ពី​ទទួលបាន​ការវិនិយោគ Como បានចាប់ផ្តើម​ពី​លី​គ​ទី៤ អ៊ីតាលីរហូតមកដល់​លី​គ​ទី២ រដូវ​កាល​មុន​ដែល​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ១៣ នៅ​ក្របខណ្ឌ​អ៊ីតាលី Serie D៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm