បុរស​ជន​ជាតិ​ចិន​ម្នាក់​ទៀត​​​ស្លាប់ដោយសារកូវីដ១៩ម្សិល​មិញ​នេះ អ្នក​ស្លាប់​សរុបឡើងដល់២១នាក់

2021/04/27 09:59:58 am        30

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅ​ថ្ងៃ​នេះ​ថា បុរស​ជន​ជាតិ​ចិន​​ម្នាក់​​ទៀត​អាយុ៤២​​ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩​កាល​ពី​យប់​ថ្ងៃ​ម្សិ​លមិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២១​​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​ខ្លួន​​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរស​ជន​ជាតិ​ចិន​រូប​នេះ ដែល​រស់​នៅ​ក្នុង​ខណ្ឌ​​៧មករា​ រាជ​ធានី​ភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-សូវៀត​ បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​វីរុស​កូវីដ​១៩។

បើ​តាម​ក្រសួង​សុខាភិបាល បុរស​ជន​ជាតិ​ចិន​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ហើយ​ក៏​ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជាមួយ​ស្ថានភាព​ធ្ងន់ធ្ងរ។

តួលេខ​ចេញ​ដោយ​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា តួលេខ​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា បានកើនឡើងដល់ចំនួន ២១នាក់ហើយនៅ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​​កន្លង​មក​នេះ ដែល​កម្ពុជា​មាន​ករណី​ស្លាប់​លើក​ដំបូង ក្នុង​នោះ​មាន​ជន​ជាតិ​ចិន ២​នាក់ និង​ជន​ជាតិ​កូរ៉េ​ម្នាក់៕ អត្ថបទ៖ សុខធី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm