ចំនួន​អ្នកស្លាប់​ក្នុង​ការតវ៉ា​ដោយ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើន​ឡើង​ដល់ ​២០​នាក់ ក្រោយ​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​ចាកចេញ​ពី​នយោបាយ​

2022/08/30 09:58:49 pm        841

​អ៊ីរ៉ាក់៖ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​អ្នកគាំទ្រ​មេដឹកនាំ​សាសនា​និកាយ​ស៊ី​អ៊ី​ត​លោក Muqtada al-Sadr និង​កងកម្លាំង​សន្តិសុខ ជុំវិញ​ការប្រកាស​លាលែង​ពី​ឆាក​នយោបាយ​របស់​បព្វជិត​រូប​នេះ​បាន​កើន​ឡើង​ដល់ ​២០​នាក់​ហើយ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Sputnik មនុស្ស​ជាង ​៣០០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​។ មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​លោក Muqtada al-Sadr បាន​ប្រកាស​លាលែង​ពី​ជីវិត​នយោ​បាយ និង​បិទ​ការិយាល័យ​នយោបាយ​របស់​លោក ដែល​បាន​ឈាន​ដល់​ការ​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​នៅ​តំបន់​បៃតង​នៃ​រដ្ឋធានី Baghdad ហើយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​លោក al-Sadr​ ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា​កកកុញ​។

​សេចក្ដីថ្លែងការណ៍​របស់​លោក Al-Sadr ដែល​បាន​បង្ហោះ​លើ​បណ្ដាញ Twitter មាន​ឡើង ក្រោយ​ការ​តវ៉ា​ជាច្រើន​ខែ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ដែល​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី និង​រំលាយ​សភា​អ៊ីរ៉ាក់ ដែល​គេ​បាន​មើល​ឃើញ​ជាប់​គាំង​រយៈពេល ​១០​ខែ​ដោយ​សារតែ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​គ្មាន​រដ្ឋាភិបាល​នៅ​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm