សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម អាចនឹងបញ្ចប់នៅមុនខែតុលាខាងមុខនេះ

2022/08/31 02:25:26 am        45

ភ្នំពេញ ៖ សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា អាចនឹងបញ្ចប់នៅមុខខែតុលា ឆ្នាំ២០២២ បន្ទាប់មកនឹងយកសេចក្តីព្រាងនេះ ដាក់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលសម្រេច។នេះបើតាមប្រសាសន៍មន្រ្តីជំនាញនៃក្រសួងសុខាភិបាល។

លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលហៅកាត់ (ក.ជ.ថ.ស.ប) រួមជាមួយ លោកស្រីវេជ្ជបណ្ឌិតលី អាយលែន( Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីហ្វ័ររូ ហ្វ័រយូហ្សាត(Foroogh Foyouzat) តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ខែសីហាម្សិលមិញ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាពិគ្រោះយោបល់ លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តន៍ថែទាំសុខភាពបឋមនៅកម្ពុជា ដែលធ្វើឡើងនៅ សណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះលោកជំទាវឱ វណ្ណឌីន មានប្រសាសន៍ថា ការថែទាំសុខភាពបឋម (PHC) គឺជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងដើម្បីការពារ និងគ្រប់គ្រងឆ្លើយតប ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង ក៏ដូចជាការធានាសុវត្ថិភាពសុខភាពផងដែរ។លើសពីនេះ លោកជំទាវបន្តថា ក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ រហូតថ្ងៃទី៣១ខែសីហានេះ នឹងទទួលបាននូវយោបល់ ឬអនុសាសន៍ល្អៗ ពីមន្រ្តីសុខាភិបាល និងដៃគូរពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សម្រាប់បញ្ចប់សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដែលគ្រោងនឹងបញ្ចាប់នៅមុនខែតុលា ឆ្នាំ២០២២ ដើម្បីគោរពដាក់ជូន សូមការសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានលើកឡើងដែរថា ដើម្បីសម្រេច ការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា WOH នឹងបន្តគាំទ្រដល់ក្រសួងសុខាភិបាលរហូតទទួលបានជោគជ័យលើការងារនេះ។

ការថែទាំសុខភាពបឋម គឺជាការថែទាំសុខភាពជាសារវន្ត ដោយផ្តោតលើវិធីសាស្រ្ត និងបច្ចេកវិទ្យាជាក់ស្តែង និងមានលក្ខណៈវិទ្យាសាស្រ្ត ត្រឹមត្រូវដែលសង្គមជាតិអាចទទួលយកបាន និងអាចផ្តល់ជូនគ្រប់បុគ្គល និងគ្រប់ក្រុមគ្រួសារនៅសហគមន៍ តាមរយៈការចូលរួមដ៍ពេញលេញរបស់គេព្រមទាំងថ្លៃដែលសគមន៍ និងប្រទេសជាតិអាចរកប្រាក់បង់បាន៕ អត្ថបទ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm