សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី១ បន្ថែមទៀត គឺក្រុងល្វាឯម

2022/08/31 03:45:04 pm        717

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។

 សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​មាន​ប្រសាសន៍​បែប​នេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។

សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។

សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm