អ្នកលេង​គុន​ខ្មែរ​តាំងចិត្ត​ខ្ពស់​ដើម្បី​ប្រជែង​ជ័យជម្នះ​លើស​ង្វៀន​ World Fight ​ល្ងាច​នេះ​

2022/08/31 05:45:30 pm        101

​គុន​ខ្មែរ​៖ កម្មវិធី​ទី​៣ នៃ​ព្រឹត្តិការណ៍ “​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Kun Khmer Series” នឹងត្រូវ​ធ្វើការ​ប្រកួត​នា​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះនៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ​(​ស្ដា​ត​ចាស់​) ដោយមាន​អ្នកលេង​គុន​ខ្មែរ និង​បរទេស ៥​គូត្រូវ​ជួបគ្នា​លើស​ង្វៀន​ដ៏​ធំ​នេះ។​

​សម្រាប់​កម្មវិធី​ប្រកួត​ល្ងាច​នេះរួមមាន​កីឡាករ ឡៅ ស៊ី​នេ​ត ត្រូវ​ជួប​កីឡាករ​ថៃ​ Tiger M-One Lumpinee, ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ប៉ឹ​ត សង្ឃឹម ជួប​ជើង​ខ្លាំង​នេ​ប៉ាល់​ Gunaraja Ruchal​។ កីឡាករ រិ​ន សា​រ័ត្ន នឹងត្រូវ​ប្រកួត​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ World Fight ​ទម្ងន់ ៦៣,៥​គីឡូក្រាមជាមួយ​កីឡាករ​ថៃ​ Saen Chor Rattakchai​។ កីឡាករ ឡៅ ចិ​ត្រា ជួប​ជើង​ខ្លាំង​អ៊ីរ៉ង​ Daniel Yousefnezhang​។ រីឯ​គូ​ចុងក្រោយគឺជា​ជំនួប​មិត្តភាព​ជាតិរវាង​កីឡាការិនី​កម្ពុ​ជា សំ សំណាង និង​កីឡាការិនី លីន ស្រី​ម៉ៅ។​ ​ក្រោយ​ថ្លឹង​ទម្ងន់ និង​ពិនិត្យ​សុខភាព​រួចរាល់កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា គេ​ឃើញ​កីឡាករ​-​កីឡាការិនី​ទាំងអស់បានបង្ហាញ​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​បង្ហាញ​សមត្ថភាព​លើស​ង្វៀន​ដ៏​ធំ​នេះ ពិសេស​អ្នកលេង​គុន​ខ្មែររួមមាន​កីឡាករ ឡៅ ចិ​ត្រា​, ប៉ឺ​ត សង្ឃឹម និង​កីឡាករ​វ័យក្មេង ឡៅ ស៊ី​នេ​ត ជាដើម បានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំក្នុងនាម​ម្ចាស់ផ្ទះ ដើម្បី​ប្រជែង​ជ័យជម្នះ​លើស​ង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​នេះ។​​

​គួរ​ដឹងថា នេះ​គឺជា​កម្មវិធី​ទី​៣ ក្នុងចំណោម ១១​កម្មវិធីដែល​ស្ថាប័ន​ World Fight ​ក្រោម​ការដឹកនាំ​របស់​លោក​ តូ​នី អាន់ សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារៀបចំឡើង ក្នុង​គោលបំណង​រួមចំណែក​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​ផង និង​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះឆ្ពោះទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​ផង ពិសេស​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm