Chelsea បន្ត​រដូវ​កាល​អាក្រក់​របស់​ខ្លួន​ ក្រោយ​ចាញ់​នៅ​ទឹកដី Southampton ២-១

2022/08/31 06:15:59 pm        193

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្ត​រដូវ​កាល​មិនល្អ​របស់ខ្លួន​នៅ​ក្របខណ្ឌ English Premier League ក្រោយ​រង​បរាជ័យ​នៅ​ទឹកដី Southampton ២-១ យប់មិញ​នៃ​សប្តាហ៍​ទី៥​។

​​បើទោះបីជា​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling បើក​ការនាំ​មុខមុន​ឱ្យ Chelsea នៅ​នាទី​ទី២៣ ក្តី ក្រុម​ម្ចាស់ផ្ទះ Southampton ក៏បាន​វាយបក​នាំមុខ ២-១ វិញ​នៅក្នុង​វគ្គ​ទី១ តែម្តង​ដោយ Romeo Lavia នាទី​ទី២៨ និងនាទី​ទី៤៥+១ ចុង​វគ្គ​ទី១ ដោយ Adam Armstrong​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Ralph Hasenhuttl ឡើងមក​កាន់​លេខ៧ ក្នុង​តារាង​មាន ៧ពិន្ទុ​ពីលើ Chelsea ដែលមាន ៧ពិន្ទុ​ដូចគ្នា​ឈរ​លេខ៨​។

​​ចំណែក​លទ្ធផល​ផ្សេងទៀត​ក្រុម​ជើងឯក League Championship, Fulham បាន​បន្ត​រដូវ​កាល​ដ៏​ល្អ​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល​បន្ទាប់ពី​យកឈ្នះ Brighton ២-១​។ ​Alexander Mitrovic បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី៥ របស់ខ្លួន​នៅ Premier League រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ទី១០០ ឱ្យ Fulham នាំមុខ​មុន​នៅ​នាទី​ទី៤៨​។ ​វគ្គ​ទី២ Fulham បង្កើន​ការនាំ​មុខ ២-០ នៅពេល​ខ្សែការពារ Brighton, Lewis Dunk ភ្លាត់​ចូល​ទី​ខ្លួនឯង ហើយ Brighton ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដោយ Mac Allister នៅ​នាទី​ទី៦០​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Fulham ឡើងមក​លេខ៦ ក្នុង​តារាង​មាន ៨ពិន្ទុ​ខណៈ Brighton បន្ត​ឈរ​លេខ៤ មាន ១០ពិន្ទុ​។ ​លទ្ធផល​ពីរ​គូ​ផ្សេងទៀត​យប់មិញ​រួមមាន Leeds ១-១ Everton និង Crystal Palace ១-១ Brentford៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm