Timo Werner ស៊ុត​បី​គ្រាប់​ម្នាក់ឯង ​ខណៈ Leipzig បំបាក់​ក្រុម​នៅ​លី​គ​ទី​បួន ៨-០ ពាន German Cup

2022/08/31 07:13:34 pm        76

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Chelsea, Timo Werner បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ បូករួម​ទាំង​បាល់​បញ្ជូន​មួយទៀត​ក្នុង​ជ័យជំនះ ៨-០ របស់ Leipzig លើ​ក្រុម​មកពី​លី​គ​ទី៤ អាល្លឺម៉ង់ Teutonia Ottensen ជុំ​ទី១ ពានរង្វាន់ German Cup​។

​​ក្រុម​ការពារ​តំណែង​ជើងឯក Leipzig រកបាន​ពីរ​គ្រាប់​នាំមុខ​ដំបូង​ដោយ Timo Werner ពីរ​នាទី​ជាប់​គ្នា​ពោលគឺ​នៅ​នាទី​ទី១៩ និង ២០ មុនពេល​ដែល Andre Silva បន្ថែម​គ្រាប់​ទី៣ និង Werner រកបាន​គ្រាប់ Hat-Trick របស់ខ្លួន​នៅ​នាទី​ទី៤២​។ ​​វគ្គ​ទី២ ខ្សែប្រយុទ្ធ​អាល្លឺម៉ង់​រូបនេះ​ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៥៧ ស្របពេល Leipzig មិន​បង្អង់​ដៃ​បន្ត​រកបាន​ ៤​គ្រាប់​បន្ថែមទៀត​ដោយ Andre Silva, Emil Forsberg, Christopher Nkunku និង Dani Olmo​។ ​​យប់​នេះ​នឹងមាន​ការប្រកួត​បន្តទៀត​គឺ​ក្រុម​ជើងឯក ២០សម័យ Bayern Munich ធ្វើដំណើរ​ទៅ​ទឹកដី Viktoria Koln ដែលជា​ក្រុម​លេង​នៅ​លី​គ​លំដាប់៣ អាល្លឺម៉ង់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm