Raducanu មិនអាច​ការពារ​ជើងឯក US Open ក្រោយ​ចាញ់ Alize Cornet ជុំ​ដំបូង​

2022/08/31 07:40:47 pm        79

​វាយ​កូន​បាល់៖ ​អ្នកការពារ​តំណែង​ជើងឯក​វាយ​កូន​បាល់ Grand Slam, US Open កីឡាការិនី​អង់គ្លេស Emma Raducanu បាន​ទទួលរង​បរាជ័យ​ក្នុងការ​ការពារ​ជើងឯក​របស់ខ្លួន​ត្រឹម​ជុំ​ដំបូង​ប៉ុណ្ណោះ ក្រោយ​ចាញ់​កីឡាការិនី​បារាំង Alize Cornet នៅ​ជុំ​ដំបូង​។

​​កីឡាករ​វ័យ ១៩ឆ្នាំ Emma Raducanu ធ្លាប់បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ឈ្នះ​ជើងឯក US Open ទាំង​វ័យក្មេង​កាលពី​ឆ្នាំ២០២១ កន្លងទៅ និង​ថែមទាំង​ជា​កីឡាការិនី​ដែល​ចេញពី​វគ្គ​ជំ​រុះ​ទៅទៀត​។ ​តែ​ការវិល​ត្រលប់​មកវិញ​ឆ្នាំនេះ Raducanu ក៏បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្តងទៀតគឺ​បរាជ័យ​ត្រឹម​ជុំ​ទី១ ដោយ​លទ្ធផល ៦-៣ និង ៦-៣ ក្រោម​ស្នាដៃ​កីឡាការិនី​បារាំង​លំដាប់​លេខ ៤០ ពិភពលោក Alize Cornet​។

​​ដោយឡែក​មិន​ខុសពី Raducanu ឡើយ កីឡាការិនី​កំពូល​មួយរូប​ទៀត Elena Rybakina ដែលជា​ជើង​ឯក Wimbledon ថ្មីៗ​ឆ្នាំនេះបាន​ធ្លាក់​ចេញពី US Open ត្រឹម​ជុំ​ទី១ ផងដែរ​ក្រោយ​ចាញ់​កីឡាការិនី​លំដាប់​លេខ ១៣១ ពិភពលោក Clara Burel​។ កីឡាការិនី​ដែលមាន​ដើមកំណើត​នៅ​ទឹកដី​រុស្ស៊ី Elena Rybakina តែ​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថានបាន​ទទួលរង​បរាជ័យ​ក្នុង​លទ្ធផល ៦-៤ និង ៦-៤​។ ​ជាមួយគ្នា​នោះដែរមិនមាន​បញ្ហា​ទេ​សំរាប់​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek ដោយបាន​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Jasmine Paolini ៦-៣ និង ៦-០ ប្រើពេល​ត្រឹម ១ម៉ោង ៦នាទីដើម្បី​បន្តដំណើរ​ជួប​ជាមួយកីឡាការិនី​អាមេរិក​ជើងឯក​ឆ្នាំ២០១៧ Sloane Stephens នៅ​ជុំ​ទី២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm