បង្ក្រាបគ្រឿងញៀននៅភ្នំពេញស្លាប់ជនសង្ស័យម្នាក់ និងរបួសមនុស្ស៤នាក់

2022/08/31 07:47:40 pm        356

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាអាជ្ញាធរមូលដ្ឋាន​បង្ក្រាប​គ្រឿងញៀន​ឈានដល់ការផ្ទុះអាវុធប្រមាណជាង ១០គ្រាប់ បណ្ដាលឲ្យស្លាប់ជន​សង្ស័យម្នាក់ របួសមនុស្ស៤នាក់​ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ​រឹបអូស​សារធាតុញៀន ជាង ២០គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ​តាមមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយធំ ធ្វើដំណើរដោយរថយន្តចំនួន ០២គ្រឿង ​ដោយ​រថយន្ត​មួយគ្រឿងម៉ាក ford ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ 2BO-0123​ ដឹកផ្ការួចបង្កប់គ្រឿងញៀន ​ជាង២០គីឡូក្រោមផ្កា ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តទាំង០៤​ ទៅមុខលែងរួច និងរថយន្តមួយ​គ្រឿងទៀត​ម៉ាក MG ពណ៌ក្រហម ​ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ធ្វើដំណើរដោយជនសង្ស័យចំនួន០៣នាក់ ព្យាយាម​គេច ​និង​បាញ់រះមកលើសមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ច​ បាញ់ទៅវិញ បណ្ដាល​ឲ្យជនសង្ស័យម្នាក់​ស្លាប់ក្នុងរថយន្ត ​និងរបួសម្នាក់ ​ចំណែក​២នាក់ទៀត ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន។

តាមប្រភពព័ត៌មានពីពលរដ្ឋ បានបង្ហើបឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះ បណ្ដាល​ឲ្យ​ពលរដ្ឋរងរបួស​ចំនួន០៣នាក់​ គឺមនុស្សស្រី០២នាក់ និងបុរសម្នាក់ជាម្ចាស់ម៉ូតូកង់៣​ ដែលរថយន្តជនសង្ស័យ បើកបុកចំពីមុខ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ​ បានធ្វើការ​ហ៊ុមព័ទ្ធ​ ទីតាំងកើតហេតុ ដើម្បីឲ្យជំនាញ ធ្វើការត្រួតពិនិត្យ និងដកហូតគ្រឿងញៀន ជាង២០គីឡូក្រាម៕ អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm