កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គម

2022/08/31 08:22:13 pm        309

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា អាម៉េរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយ​កម្ពុជា​ពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិកកាន់តែប្រសើរឡើង និងចង់ឃើញ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានការកើនឡើងទាំងសងខាង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ​នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២នេះថា ​កម្ពុជាបានខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់​ប្រមាណ ៧% ជា​មធ្យម​ក្នុងមួយឆ្នាំ សម្រាប់ជាង២០ឆ្នាំចុងក្រោយនេះ ​ហើយអាចកាត់បន្ថយអត្រាភាពក្រីក្រពី ៥៤% មកនៅ​ត្រឹម១៤% ដោយកម្ពុជារំពឹងថា ​សមិទ្ធផលទាំងនេះ ​នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់​នាំនាវាកម្ពុជាឆ្ពោះទៅរកដំណាក់កាលថ្មី ​នៃការអភិវឌ្ឍរីកចម្រើនបន្តតទៅមុខទៀត។

ចំណែកទំនាក់ទំនងកម្ពុជា-អាម៉េរិក, ឯកឧត្តម វង្សី វិស្សុត លើកឡើងថា ទោះបីទំនាក់ទំនង​រវាង​កម្ពុជា​និងអាម៉េរិក ដែលជាប្រទេសមហាអំណាច ពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេល​ខ្លះទៀតក៏ធ្លាក់ចុះ តែអាម៉េរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់​ឃើញ​ទំនាក់ទំនង​រវាងកម្ពុជា-អាម៉េរិក កាន់តែប្រសើរឡើង ​ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។

ឯកឧត្តម ប​ញ្ជាក់បន្ថែមថា ​កម្ពុជានិងអាម៉េរិក មានចំណុចជាច្រើន ដែលយើងអាចធ្វើការរួមគ្នា ដើម្បី​ផល​ប្រយោជនទាំងសងខាង, ពិតណាស់កម្ពុជាត្រូវការអាម៉េរិក ព្រោះអាម៉េរិក​មិន​ត្រឹម​ជា​ទីផ្សារនាំចេញដ៏ធំប៉ុណ្ណោះទេ ប្រមាណ ៤២% ​នៃការនាំចេញសរុបរបស់កម្ពុជា តែក៏ជា​ប្រភព​វិនិយោគ​ប្រកប​ដោយសក្តានុពល​ និងនៅតែជាប្រទេសឈានមុខគេ ​ផ្នែកបច្ចេកវិទ្យា ​នវានុវត្តន៍ និងប្រព័ន្ធអភិបាលកិច្ចផងដែរ។

ក្រៅពីនេះ កម្ពុជាក៏ចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានការកើនឡើង​ទាំង​សងខាង ​និងចង់ឃើញក្រុមហ៊ុនអាម៉េរិក​បង្កើន​ការវិនិយោគនៅកម្ពុជា និងប្រើប្រាស់​នូវ​ក្របខណ្ឌ​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ ដែលកម្ពុជាកំពុងមានស្រាប់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm