វិនិយោគិនជប៉ុន​ ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា

2022/08/31 08:39:09 pm        533

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនជប៉ុន កំពុងស្វែងយល់ពីសក្តានុពលលើវិស័យវិនិយោគ និងធុរកិច្ចនៅកម្ពុជា​ ខណៈទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកំពុងកើនឡើង។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនចំនួន ១៤ក្រុមហ៊ុន ​ដឹកនាំដោយ​ លោកស្រី ម៉ារីសា ហារ៉ូតា (Marisa Haruta) ​តំណាងអង្គការ ជេត្រូ(JETRO) ជប៉ុនប្រចាំរាជធានីភ្នំពេញ ​កាលពីរសៀលថ្ងៃទី៣០ សីហា​ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ​ជេត្រូ ​គឺជាដៃគូដ៏ល្អមួយរបស់ក្រសួង ក្នុងការជំរុញ​សកម្មភាព​ពាណិជ្ជកម្មនិងវិនិយោគ ​ដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅ​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។

ឯកឧត្តម ​ក៏បានថ្លែងអំណរគុណដល់អង្គការ ជេត្រូ ​ជប៉ុនប្រចាំរាជធានីភ្នំពេញ ចំពោះការដឹកនាំ​គណៈប្រតិភូធុរកិច្ច ​និងវិនិយោគជប៉ុនមកកាន់​ប្រទេសកម្ពុជា ក្នុងការធ្វើការសិក្សា​ស្វែងយល់​អំពី​បរិយាសធុរកិច្ច ​និងវិនិយោគនៅក្នុងប្រទេសកម្ពុជា​ដោយផ្ទាល់។

ជាការឆ្លើយតប ​លោកស្រីតំណាងអង្គការ ជេត្រូ បានលើកឡើងអំពីគោលបំណងនាពេលនេះថា គឺ​ដើម្បីផ្តល់ឱកាសដល់ ​គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់​ដោយផ្ទាល់​ពី​ឯកឧត្តមរដ្ឋមន្រ្តី អំពី​ស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា ​និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជា​ពិសេសការ​សម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា ​លើវិស័យពាណិជ្ជកម្ម​ប្រកប​ដោយការយកចិត្ត​ទុកដាក់​ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន ​និងវិនិយោគិនជប៉ុន​ឱ្យពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មកម្ពុជា ​បានបញ្ជាក់ថា ​គិតត្រឹមបំណាច់ឆ្នាំ២០២១ ​ទំហំពាណិជ្ជកម្មទ្វេភាគី រវាង​កម្ពុជា-ជប៉ុន មានទឹកប្រាក់ចំនួនប្រមាណជាង ​១,៧០០លានដុល្លាអាមេរិក ក្នុងនោះកម្ពុជា​នាំចេញ​ទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ​។ ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ មានទឹក​ប្រាក់ប្រមាណជាង ​៦០៧លានដុល្លារ។

ឯកឧត្តម បានឲ្យដឹងទៀតថា ​ការនាំចេញរបស់កម្ពុជាទៅ​កាន់ប្រទេសជប៉ុន​ មាន​ផលិតផលដូចជា៖ សំលៀកបំពាក់ ស្បែកជើង កាបូប ​និងផលិតផលផ្សេងទៀត។​ ក្នុងក្របខ័ណ្ឌវិនិយោគ គិតត្រឹម​ឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័តគម្រោងវិនិយោគ​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ចំនួន ​១៤៦គម្រោង ​ជាមួយនឹងទុនវិនិយោគសរុប​ចំនួនជាង​ ២.៨ពាន់លានដុល្លារ ដោយក្នុងនោះ ​គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ​២គម្រោង ដែលមានទុនវិនិយោគ​សរុប​ប្រមាណ ​៦២លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm