ទីក្រុង Jackson រដ្ឋ Mississippi ពុំ​មាន​ទឹក​សម្រាប់​បរិ​ភោគ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹកជំនន់

2022/08/31 09:33:42 pm        607

​សហរដ្ឋអាមេរិក៖ ពលរដ្ឋ​ប្រមាណ ១៨០,០០០នាក់​នៅ​ទីក្រុង Jackson រដ្ឋ​ Mississippi សហរដ្ឋអាមេរិក ពុំមាន​ទឹកស្អាត​ប្រើប្រាស់​នោះទេ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​។ ការកើនឡើង​ជំនន់​ទឹកភ្លៀង​កាលពី​ចុង​សប្តាហ៍ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ប្រព្រឹត្តិកម្ម​ទឹក​សំខាន់​នៅក្នុង​ទីក្រុង ខណៈ​អគារ​រោងចក្រ​រង​ការខូចខាត​។

​ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស ហើយ​សាលារៀន ភោជនីយដ្ឋាន និង​អាជីវកម្ម​នានា​បាន​បិទទ្វារ​បណ្តោះអាសន្ន​។ បញ្ហា​នៅ​រោងចក្រ​ផលិត​ទឹកស្អាត OB Curtis បាន​កើតមានឡើង​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យ​ទឹកទន្លេ​ហៀរ​ច​ញ​មកលើ​ផ្លូវ​ក្នុង​ទីក្រុង​កាលពី​ចុង​សប្តាហ៍​។​ សាលាក្រុង​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ទឹកទន្លេ​បាន​ហូរ​ចូលក្នុង​អគារ​រោងចក្រ​ដែល​ផលិត​ទឹកស្អាត​ជាង ១៩០លាន​លីត្រក្នុង​មួយថ្ងៃ​។

​ទាំង​ទីក្រុង និង​រដ្ឋកំពុង​ចែកចាយ​ទឹកដប​ដល់​ប្រជាជន និង​ស៊ីទែន​ទឹក​ប្រើប្រាស់​សម្រាប់​បន្ទប់ទឹកតាម​រថយន្ត​ដឹក​ទឹក​។ កាលពី​រសៀល​ថ្ងៃ​អង្គារអភិបាលក្រុង Jackson លោក​ Chokwe Antar Lumumba បាន​និយាយថា រោងចក្រ​ដែល​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​នឹងមិន​បិទ​ការផ្គត់ផ្គង់​ទឹក​របស់ខ្លួន​នោះទេ ប៉ុន្តែ​មន្ត្រី​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm