លោក Zelenskyy អំពាវនាវ​ជាថ្មី​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ខណៈ​ជួបគណៈប្រតិភូ IAEA

2022/08/31 09:45:38 pm        658

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​សមាជិក​គណៈប្រតិភូ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) នៅ​ទីក្រុង​គី​វ​កាលពី​ថ្ងៃ​អង្គារ​។ ​លោក​ Zelenskyy បាន​អំពាវនាវ​ជាថ្មី​សម្រាប់​ការដក​កងទ័ព​ទាំងអស់​របស់​សហព័ន្ធ​រុស្ស៊ី​ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។

ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ កំពុង​បំពេញបេសកកម្ម​បន្ទាន់​មួយ​ដើម្បី​ការពារ​រោងចក្រ​ថាម​ពល​ដែល​ចូល​កាន់កាប់​ដោយ​រុស្ស៊ី ជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ជា​ដំណើរ​ការរង់ចាំ​ជា​យូរ​មកហើយ​ដែល​ពិភពលោក​សង្ឃឹមថា នឹង​ជួយ​បញ្ចៀស​គ្រោះមហន្តរាយ​វិទ្យុសកម្ម​។ ​ហានិភ័យ​ពុំមាន​ខ្ពស់​នោះទេ​សម្រាប់​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​ដែល​មក​ពិនិត្យ​រោងចក្រ​នេះ​ក្នុងប្រទេស​នេះ ជា​កន្លែង​ដែល​គ្រោះមហន្តរាយ​រោងច​ក្រ Chernobyl ឆ្នាំ1986 បាន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​ពាសពេញ​តំបន់ ដែល​ធ្វើឲ្យពិភពលោក​ភ័យខ្លាច និង​ជំរុញ​ឲ្យ​ពិភពលោក​ចេញ​ឆ្ងាយ​ពី​ថាមពលនុយក្លេអ៊ែរ​។​

​ដោយ​បញ្ជាក់​អំពី​ភាព​បន្ទាន់​នេះ ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ពី​ការបាញ់​ផ្លោង​នៅ​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ជា​រោងចក្រ​ថាមពល​ធំ​បំផុត​របស់​អឺរ៉ុបដែល​ត្រូវបាន​កាត់ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់ ​មួយរយៈ​ពេល​ខ្លី​កាលពី​សប្តាហ៍​មុន​។ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ អគ្គនាយក​ទី​ភ្នា​ក់​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) លោក Rafael Grossi បាន​ព្យាយាម​ដើម្បី​ចូលមក​កាន់​រោងចក្រ Zaporizhzhia ជាច្រើន​ខែ​មកហើយ ​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ចូល​កាន់កាប់​តាំងពីដើម​ដំបូង​នៃ​សង្គ្រាម មាន​រយៈពេល​ប្រាំ​មួយខែ​រហូតមកដល់​ពេលនេះ​។ ទីភ្នាក់ងារ IAEA បាន​និយាយថា ក្រុមការងារ​នឹង​អនុវត្ត​សកម្មភាព​ការពារ​បន្ទាន់ វាយតម្លៃ​ការខូចខាត កំណត់​មុខងារប្រព័ន្ធ​សុវត្ថិភាព និង​សុវត្ថិភាព​របស់​រោងចក្រ ព្រមទាំង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក​បន្ទប់​ត្រួតពិនិត្យ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm