ការថែទាំសុខភាពបឋមគឺជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

2022/08/31 09:47:24 pm        694

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការថែទាំសុខភាពបឋម (PHC) គឺជាមូល ដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងដើម្បីការពារ និងគ្រប់គ្រងឆ្លើយតប ទាំងជំងឺឆ្លង ​និងជំងឺមិនឆ្លង ក៏ដូចជាការធានា​សុវត្ថិភាព​សុខភាពផង។

ក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តថែទាំសុខភាព បឋម​នៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែសីហានេះ លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិ ការក្រសួង​សុខាភិបាល ​និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការ​ជំរុញ​បង្កើនការងារថែទាំសុខភាពបឋម​ ដែលហៅកាត់ថា ​(ក.ជ.ថ.ស.ប) ​បានបញ្ជាក់ថា ការថែទាំ​សុខភាព​បឋម ​គឺជាការថែទាំ​សុខភាព​ជា​សារវន្ត ដោយផ្តោតលើវិធីសាស្រ្ត ​និង​បច្ចេកវិទ្យា​ជាក់ស្តែង និងមាន​លក្ខណៈវិទ្យា សាស្រ្ត​ត្រឹមត្រូវ ដែល​សង្គមជាតិ​អាច​ទទួល​យកបាន ​និងអាចផ្តល់​ជូន​គ្រប់​បុគ្គល និងគ្រប់​ក្រុមគ្រួសារនៅ​ សហគមន៍​ តាមរយៈការចូលរួម​ដ៏ពេញលេញរបស់ពួកគេ ព្រម​ទាំងតម្លៃ ដែលសហគមន៍ និងប្រទេសជាតិអាចរកប្រាក់បង់បាន។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ​តំណាងអង្គការសុខភាពពិភពលោក (WHO) ​ប្រចាំកម្ពុជា បាន​លើកឡើងដែរថា​ ដើម្បីសម្រេចការជំរុញបង្កើនការងារ​ថែទាំ​សុខភាព​បឋម​នៅកម្ពុជា WOH នឹងបន្ត គាំទ្រ​ដល់ក្រសួងសុខាភិបាល​ រហូត​ទទួល​បានជោគជ័យលើការងារនេះ។

តាមការឱ្យដឹង ​សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញ​បង្កើនការងារថែទាំ​សុខភាពបឋម​នៅកម្ពុជា អាច​នឹងបញ្ចប់នៅមុនខែតុលា ​ឆ្នាំ២០២២ បន្ទាប់មក​នឹងត្រូវដាក់ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្រេច​ ។ ​នេះបើតាមការឱ្យដឹងពីមន្រ្តីជំនាញ​ នៃក្រសួងសុខាភិបាល៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm