អាមេរិក​ផ្តល់ជំនួយ​ដល់​ប៉ា​គី​ស្ថាន ​៣០​លាន​ដុល្លារ បន្ទាប់​ពីទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស ​១,១៦០​នាក់​ស្លាប់​

2022/08/31 10:12:41 pm        626

​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​នឹង​ផ្តល់ជំនួយ​បន្ថែមចំនួន ៣០លាន​ដុល្លារ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ​(USAID) បន្ទាប់ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ប៉ា​គី​ស្ថានបាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន ១៦០លាន​ដុល្លារដើម្បី​ជួយ​ប្រជាជន​រាប់លាន​នាក់​ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់បណ្តាល​ឲ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។

​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ ដោយ​ការិយាល័យ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា អគ្គលេខាធិការលោក Antonio Guterres នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី៩ ខែកញ្ញា ហើយនឹង​ជួប​ជាមួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ពួកគេ​។ ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាននិយាយថា ទឹកជំនន់បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣៣លាន​នាក់ ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ និង​ជាង ១,៦០០​នាក់រងរបួស​។

លំនៅឋាន​ជាង ១លាន​ខ្នង​បាន​ខូចខាត ឬ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ហើយ​សត្វពាហនៈ​ចំនួន ៧៣៥,០០០ក្បាលជា​ប្រភព​សម្រាប់​ការចិញ្ចឹម​ជីវិត និង​អាហារ​សំខាន់​បាន​បាត់បង់​។​ យោងតាម​ការប៉ាន់ប្រមាណ​បឋម​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការបំផ្លាញ​នេះ​បណ្តាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចំនួន ១០ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1027
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        512
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm