អតីត​មេដឹកនាំ​សហភាពសូវៀត​លោក Mikhail Gorbachev បាន​ទទួល​មរណភាព​ក្នុង​វ័យ ​៩១​ឆ្នាំ

2022/08/31 10:35:55 pm        701

​រុស្ស៊ី៖ លោក Mikhail Gorbachev អតីត​មេដឹកនាំ​សហភាពសូវៀត​ដែល​បាន​បញ្ចប់​សង្គ្រាម​ត្រជាក់ បាន​ទទួល​មរ​ណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ។ លោក Gorbachev ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ ដោយ​បើក​ចំហ​អតីត​សហភាពសូវៀត​​កាល​នោះ​ចំពោះ​ពិភពលោក និង​បាន​ដាក់​ចេញ​ផែនការ​ធ្វើ​កំណែទម្រង់​ក្នុង​ប្រទេស​របស់​ខ្លួន​។ ប៉ុន្តែ​លោក​មិន​អាច​ទប់ស្កាត់​ការ​ដួល​រលំ​បន្តិច​ម្ដងៗ​នៃ​សហភាព​សូវៀត​បាន រហូតដល់​ក្លាយ​ជា​រុស្ស៊ី​ក្នុង​សម័យ​ទំនើប​នេះ​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក ដោយ​លោក Antonio Guterres ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក​បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។​ ​លោក Guterres បាន​សរសេរ​ក្នុង​សារ​គោរព​វិញ្ញាណក្ខន្ធ​លើ​បណ្ដាញ Twitter ថា លោក Mikhail Gorbachev គឺជា​រដ្ឋ​បុរស​ដ៏​ល្អ​ក្នុងចំណោម​រដ្ឋបុរស​ជាច្រើន។ ពិភព​លោក​បាន​បាត់បង់​មេដឹកនាំ​សកល​កំពូល​ ដែល​បាន​ដើរ​តួនាទី​ជា​ពហុភាគី​និយម និង​តស៊ូ​មតិ​មិន​ចេះ​ហត់​ដើម្បី​សន្តិភាព។ ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Moscow ជាទី​ដែល​លោក​បាន​ទទួល​មរណភាព​បាន​និយាយ​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​យូរ​មក​ហើយ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សុខភាព​របស់​លោក​បាន​ចុះ​ទ្រុឌទ្រោម ហើយ​លោក​បាន​ចេញចូល​មន្ទីរ​ពេទ្យ​ច្រើនលើកច្រើនសា​។ កាលពី​ខែ​មិថុនា​សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា​ លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រោយ​មាន​ជំងឺ​តម្រងនោម ទោះបីជា​មូលហេតុ​នៃ​ការ​ទទួល​មរណភាព​របស់​លោក ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ក៏ដោយ​។ ​យោង​តាម​សារព័ត៌មាន Reuters អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Interfax ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ការ​អនិច្ចកម្ម​របស់​លោក Gorbachev៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm