ក្រុមហ៊ុនអាកាសចរណ៍ធំៗ៤៥ បានឯកភាពពង្រីកជើងហោះហើរមកកម្ពុជាជាធម្មតាឡើងវិញ

2022/08/31 11:54:23 pm        814

ភ្នំពេញ៖ ចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបណ្តាប្រទេសចំនួន៤៥ បើកជើងហោះហើរ និងពង្រីកជើងហោះហើរចេញចូលប្រទេសកម្ពុជាជាធម្មតាឡើងវិញ ​បន្ទាប់ពីវិបត្តិកូវីដ១៩ មានការថមថយ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះថា ​រហូតមកដល់ខែសីហា ឆ្នាំ២០២២ រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀង ​ជាមួយរដ្ឋាភិបាល និងក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិចំនួន៤៥ប្រទេស​ ក្នុងនោះក៏មានបណ្តាប្រទេសនៅប៉ែកខាង​មជ្ឈិមបូព៌ា ជាពិសេស​ ការតភា្ជប់ជើងហោះហើរពីទីក្រុងឌុយបៃ​ សហភាពអារ៉ាប់រួម និងប្រទេសកាតាម​កកម្ពុជាជាដើម ​ខណៈការហោះហើរនេះគឺបានអាកខានជាង ២ឆ្នាំដោយសារវិបត្តិកូវីដ១៩។

ឯកឧត្តម ជា អូន បន្តថា ក្នុងអំឡុងពេលនេះ ​បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែល​បានដាក់ពាក្យ​ស្នើរសុំ​បើកជើងហោះហើរនោះ ​គឺបានបើក​ដំណើរ​ការ​សឹង​តែល្អដូច​ដើម​ឡើង​វិញអស់ហើយ ខណៈក្នុងខែ​សីហានេះ​ នៅរាជធានីភ្នំពេញ​ គឺបានទទួលជើងយន្តហោះជាមធ្យម២៥ជើងក្នុង​មួយថ្ងៃៗ ​នៅខែសៀមរាប​ បានទទួលជើងយន្តហោះជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។

ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ​លោក ធួន ស៊ីណាន វាយតំលៃថា កម្ពុជា​គឺធ្វើហាក់មានភាពល្អប្រសើរជាងគេច្រើន ខណៈការទាក់ទាញអ្នកដំណើរអន្តរជាតិ​មកកម្ពុជា​កើនលើស៣០%នេះ ​គឺមាន​ប្រទេស​ជាច្រើនក្នុងតំបន់អាស៊ីប៉ាភិចនេះ ទាក់ទាញអ្នកដំណើរ​អន្តរជាតិ​ហោះចូលប្រទេសគេមានមិនទាន់ដល់៣០% នៃអ្នកដំណើរសរុបនៅក្នុងឆ្នាំ២០១៩នោះទេ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm