ធុរជន​ជាច្រើន​ចំនួន​ ០២​ប្រទេស មក​កម្ពុជា​ ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​

2022/09/01 02:27:22 am        509

ភ្នំពេញ៖ ធុរជន​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី មក​ពង្រឹង​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​លើ​អាជីវកម្ម​ផ្សេងៗ ជាមួយ​ប្រទេស​កម្ពុជាហើយ​ភាគី​កម្ពុជា​ក៏មាន​ការគាំទ្រ​ផ្នែក​ច្បាប់ ដើម្បី​ឲ្យ​ធុរជន​ទាំងពីរ​ប្រទេស កាន់​តែមាន​ទំនុកចិត្ត​លើ​ការងារ​វិនិយោគ​នៅ​កម្ពុជា។​

​ក្នុង​វេទិកា​ស្តីពី​​កាលានុវត្តភាព​ធុរកិច្ច និង​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​កម្ពុជា ក្នុង​ក្របខណ្ឌ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ នៃ​សេដ្ឋកិច្ច​តំបន់ (RCEP) កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម ចឺ​យ វិ​ចិត្ត ឯកអគ្គរដ្ឋទូត​កម្ពុ​ជាប្រចាំ​នៅ​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា ក្នុង​បរិបទ​នៃ​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ នេះ​ជា​ឱកាស​ដែល​ស្ថានទូត​ខ្មែរ នៅ​ម៉ាឡេស៊ី រៀបចំ​វេទិកា​នេះ ដើម្បី​ផ្សព្វផ្សាយ ជួយ​ពង្រឹង​ទំនាក់ទំនង ធ្វើយ៉ាងណា​ឲ្យ​មានការ​វិនិយោគ ការពង្រឹង​ពង្រីក​កិច្ច​សហ​ប្រការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត រវាង​កម្ពុជា និង​ម៉ាឡេស៊ី រួមទាំង​ការចូលរួម​ពី​ប្រទេស​ចិន​ផងដែរ។​

​ឯកឧត្តម​បាន​បន្តថា សម្រាប់​វិនិយោគិន​ម៉ាឡេស៊ី មក​ចូលរួម​ក្នុង​វេទិកា មាន​ផ្នែក​អចលនទ្រព្យ ម្ហូបអាហារ ឡូ​ជី​ស្ទិ​ក អប់រំ អាយ​ធី រួមទាំង​វិស័យ​ជាច្រើន​ទៀត សរុប​ចំនួន​ជាង​ ៤០​ក្រុមហ៊ុន។​

​លោកជំទាវ សេង វួ​ច​ហ៊ុន ប្រធាន​ក្រុម​មេធាវី អាស៊ី​កម្ពុជា និង​ជា​ប្រធាន​សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា លើកឡើងថា ដើម្បី​ឲ្យ​មានការ​ជឿជាក់​ពី​វិនិយោគិន​ទាំងពីរ​ប្រទេស​ យើង​ក៏មាន​ការចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ពាក់ព័ន្ធ​នឹង​ការការពា​ផ្នែក​ច្បាប់ ហើយ​ពួកគេ​ក៏បាន​គិតថា កម្ពុជា​មានការ​ការពា​រ​គ្រប់គ្រាន់។​

​លោក ដា​តូ វ៉ាំ​ង​សង់ឈូ អនុប្រធាន​សមាគម​ចែកចាយ​ផលិតផល​ម៉ាឡេស៊ី លើកឡើងថា វិនិយោគិន​ម៉ាឡេស៊ី មានការ​កក់ក្ដៅ ក្នុងការ​មក​វិនិយោគ​នៅ​កម្ពុជា និង​ចាត់ទុក​ប្រទេស​កម្ពុជា ដូច​ប្រទេស​ខ្លួន និង​មានការ​ជឿជាក់​កាន់តែខ្លាំង ។​

​ឯកឧត្ដម ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ក្តី ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​-​ម៉ាឡេស៊ី មាន​ចំនួន ៥០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២១ គឺ​កើន​ចំនួន ១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ហើយ​កត់សំគាល់​ថា ប្រទេស​ម៉ាឡេស៊ី នាំចូល​អង្ករ​កម្ពុជា ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់៕ អត្ថបទ បាន សុខ​រិ​ទ្ធិ​,​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm