អគ្គិសនី​កម្ពុជា បឹងកេត វិសាខា និង​ក្រោ​នឡើង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2022/09/01 05:09:02 pm        409

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ បាន​រកឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​បញ្ចប់​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​២ នៃ​វគ្គ ៨​ក្រុម​ចុងក្រោយកាលពី​ល្ងាច​ថ្ងៃទី​៣១ ខែសីហា​ម្សិលមិញ រួមមាន​ក្រុម​អគ្គិសនី​កម្ពុជា បឹងកេត ភ្នំពេញ​ក្រោ​ន និង​ក្រុម​ការពារ​តំណែង​ជើងឯកវិសាខា។​

​ចំពោះ​ក្រុម​អគ្គិសនី​កម្ពុជាបាន​សាង​ភាព​ភ្ញាក់ផ្អើល ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀងដោយ​លទ្ធផល ៣-១។ ជំនួប​កាត់សេចក្ដីនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នេះ កីឡាករ ចិន វណ្ណៈ បាន​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​អគ្គិសនី​កម្ពុជា ១​គ្រាប់​មុននៅ​នាទី​ទី​៤ មុន​កីឡាករ ជា សំណាង រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វិញនៅ​នាទី​៤១ ។​ ​ចូល​វគ្គ​ទី​២ ក្រុម​កំពូល​តារាង​លី​គ​ទី​២ អគ្គិសនី​កម្ពុជាបាន​បន្ថែម ២​គ្រាប់​ទៀតដោយ​កីឡាករ យ៉ាន់ សុខា និង ហេង គឹមហុង ដែលជា​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដ​តែម្ដង បន្ទាប់ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងមិនមាន​ឱកាស​តបត។ សរុប​លទ្ធផល​ទាំង ២​ជើង អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤-២ បន្ទាប់ពី​ប្រកួត​ជើង​ទី​១ ស្មើគ្នា ១-១។​ ​តាមរយៈ​ជ័យជម្នះ​នេះ អគ្គិសនី​កម្ពុជានឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​បឹងកេតនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​នាគ​ខៀវ​នេះបាន​ប្រកួត​កាត់សេចក្ដី​ជាមួយ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី លើ​ទឹកដី​របស់ខ្លួនបាន​ត្រឹម​ស្មើគ្នា ៣-៣ នៅ​ថ្ងៃ​ជាមួយគ្នា។ តែដោយសារ​បឹងកេតបាន​យកឈ្នះ​កោះកុង ២-០ កាលពី​ជើង​ទី​១ ទើប​ធ្វើ​ឲ្យ​ពួកគេធានាបាន​កៅអី​វគ្គ​បន្ដ។​

​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​នបាន​ទម្លាក់​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សេចក្ដីក្នុង​លទ្ធផល ៤-៣ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ទាំង ២​ជើងរក្សា​លទ្ធផល​ស្មើគ្នា ០-០។ ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម​ជើងឯក ២​សម័យ​វិសាខា បន្ទាប់ពី​វិសាខាបាន​បន្ដ​យកឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ៣-០ នៅ​ទឹកដី​របស់ខ្លួន។ សរុប​ទាំង ២​ជើង វិសាខាបាន​យកឈ្នះ​អតីត​ក្រុម​ជើងឯក ៣​សម័យនេះ ៦-១។​ ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនឹងធ្វើ​ឡើង​ក្រោយ​សម្រាក​ថ្ងៃ​ FIFA Day ​ដែល​គ្រោង​ធ្វើការ​ប្រកួត ២​ជើង​ដូចគ្នាដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងនោះ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​០៥ ខែតុលា និង​ជើង​ទី​២ គ្រោង​ប្រកួត​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm