គោព្រៃ​ជំទង់​កម្ពុជា​កោះហៅ​កីឡាករ ៣៥​នាក់​ត្រៀម​ប្រមូលផ្ដុំ​ប្រកួត​មិត្តភាព​ជាមួយ​ជប៉ុន​

2022/09/01 05:15:02 pm        401

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបាន​កោះហៅ​កីឡាករ​សរុប ៣៥​នាក់ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុន នា​ថ្ងៃទី​២០ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​ទើប​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា​នេះ កីឡាករ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បម្រុង​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដែល​ត្រៀម​ប្រកួត​មិត្តភាព​អន្ដរជាតិ​នាពេលខាងមុខគឺមាន​កីឡាករ​បឹងកេត ៥​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ណាហ្គា​វើ​ល​ដ៏ ៤​នាក់​, អគ្គិសនី​កម្ពុជា ៣​នាក់​, កងយោធពល​ខេមរភូមិន្ទ ៣​នាក់​, ព្រៃវែង ៤​នាក់​, គិរីវង់​សុខ​សែន​ជ័យ ៣​នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់​, អង្គ​រថា​យ​ហ្គឺ​រ ២​នាក់​, វិសាខា ២​នាក់​, នគរបាលជាតិ ២​នាក់ រួមជាមួយ​សមាជិក​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី និង​ ISI ​ដង្កោ​សែន​ជ័យម្នាក់​ដូចគ្នា។​

​តាម​ការគ្រោងទុក​កីឡាករ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​បម្រុង​នេះ នឹងត្រូវ​ធ្វើតេស្ដ​កាយសម្បទានា​ថ្ងៃទី​១៣ ខែកញ្ញា​ខាងមុខ ដំណាលគ្នា​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​ក្រុម​ធំ​ដែរ មុន​ឈានដល់​ការ​ជម្រុះ​កីឡាករ​បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុននាពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm