សហភាព​អឺរ៉ុប​រឹតត្បិត​ការធ្វើដំណើរ​សម្រាប់​ពល​រដ្ឋ​រុស្ស៊ី តែ​ពុំ​ចេញ​បម្រាម​ពេញលេញ​លើ​ទិដ្ឋាការ​ធ្វើដំណើរ​ទេ​

2022/09/01 05:47:40 pm        512

​សហភាព​អឺរ៉ុប៖ កាលពី​ថ្ងៃ​ពុធបណ្ដា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប បាន​ផ្អាក​កិច្ចព្រមព្រៀង​ជួយ​សម្រប​សម្រួល​ទិដ្ឋាការ​ឆ្លងដែន​ជាមួយ​ទីក្រុង Moscow ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​រុស្ស៊ីក្នុង​ការ​ទទួលបាន​ទិដ្ឋាការធ្វើដំណើរ​ចូលទៅ​ប្លុក​មួយ​នេះ​។

​ទោះយ៉ាងណា​ក៏ដោយ​ប្លុក​នេះ​បាន​ខ្វែងគំនិត​គ្នាពី​ការព្រមព្រៀង​ ចំពោះ​បម្រាម​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទូលំ​ទូលាយ​របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ចក្រភព​អង់គ្លេស និង​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​។ ​សហភាព​អឺរ៉ុប​ក៏​ត្រូវបាន​ខ្វែងគំនិត​គ្នា​ផងដែរ​ចំពោះ​ការព្រមព្រៀង​លើ​បញ្ហា​នេះ ​ស្ដីពី​ការ​ហាម​ប្រាម​ធ្វើដំណើរ​ចូល​ទាំងស្រុង ហើយក៏​បា​ន​បន្សល់​ទុក​នូវ​ភាព​មិនច្បាស់លាស់ ជា​អ្វីដែល​ចំណាត់​ការ​ជា​ឯកតោភាគី​របស់​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ និង​ហ្វាំ​ង​ឡង់ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី អាច​រឹតត្បិត​ការ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ចំពោះ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​។

​ប្រទេស​ទាំង​៥​ នេះ​បាន​ស្វាគមន៍​ការ​ផ្អាក​កិច្ចព្រមព្រៀង​សម្របសម្រួល​ទិដ្ឋាការ​ឆ្លងដែន​របស់​រុស្ស៊ីថា​ ជា​ជំហាន​មួយ​ក្នុង​គោលដៅ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​៤ ក្នុងចំណោម​នោះ​បាន​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ ​ដើម្បី​កំណត់​ច្បាស់លាស់​ពី​ចំនួន​ទិដ្ឋាការដែល​បាន​ចេញ និង​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​រុស្ស៊ី​ទៅកាន់​ប្លុក​នេះ ចាប់​តាំងពី​ការវាយលុក​របស់​ទីក្រុង Moscow​ ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        897
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        476
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm