ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមានសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​កងទ័ព​នៅ​ក្នុង​មូលដ្ឋានសមុទ្ររាម

2022/09/01 10:56:57 am        678

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូល​ដ្ឋាន​សមុទ្រ​រាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺ​ជា​ចេតនា​អាក្រក់​មក​លើកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និង​សម្ភារៈ​ជា​ច្រើន​ទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការ​កសាង​ទំនើប​កម្ម​សមុទ្រ​រាម​នេះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំរើន​បន្ថែម​ទៀត តែប៉ុណ្ណោះ ហើយការចោទ​ប្រកាន់​ថា​កន្លែង​នេះ​សម្រាប់​ដាក់​មូលដ្ឋាន​កង​ទ័ព​ចិន​នោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងណាក៏ពួកគេមិនស្តាប់ដែរដោយសារតែពួកគេភ្នែកនៅល្អ តែធ្វើជាខ្វាក់។

សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈ​គម្រោងការ កសាងនេះ​បានត្រៀម​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ទើប​ធ្វើ​យ៉ាង​សកម្ម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារតែតម្រូវការចាំបាច់។

សូមបញ្ជាក់ថា បញ្ហាសមុទ្ររាមនេះ ត្រូវបាន​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​ដល់​កម្ពុជា​ដោយ​គ្មាន​​ហេតុផលច្បាស់លាស់ម្តងហើយម្តងទៀតថា កម្ពុជា​កសាង​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្ររាម​នេះ​គឺដើម្បី​ដាក់មូលដ្ឋានកងទ័ពរបស់ចិន ខណៈ​ការ​កសាង​នេះ​គឺ​ដោយ​សារ​តែ​ជា​ជំនួយ​របស់​ចិន​នោះ។​ យ៉ាងណាក៏ដោយកម្ពុជាមិនបានខ្វល់ ចំពោះការចោទប្រកាន់ទាំងនោះឡើយ ដោយសារ​តែ​ការ​កសាងនេះ គឺដើម្បីផលប្រយោជន៍របស់កម្ពុជា និងដើម្បីការពារដែនសមុទ្រ ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
2025/12/13 01:11:52 am        1
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
2025/12/06 12:41:24 pm        1
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
2025/12/02 11:58:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

2026/01/10 07:15:49 pm
​សមត្ថកិច្ចរាជធានី បង្ក្រាបឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់
2026/01/10 06:40:41 pm
​ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ
2026/01/10 06:12:23 pm
​របាយការណ៍៖ ចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់យ៉ាងតិច នៅក្នុងការតវ៉ា នៅអ៊ីរ៉ង់
2026/01/10 05:41:23 pm
​ការជួបជុំប្រឆាំង ICE ជាងមួយពាន់កន្លែង ត្រូវបានគ្រោងធ្វើឡើង នៅទូទាំងសហរដ្ឋអាមេរិក
2026/01/10 05:35:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/10 03:03:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/09 09:53:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/10 02:36:07 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am