សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​សង្ឃឹម​សម្រេច​ជោគជ័យ​ទាំងពីរ​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/09/01 06:01:20 pm        63

​វាយកូនឃ្លីលើតុ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយមដោយ​សង្ឃឹម​នឹង​សម្រេច​ជោគជ័យ​ទាំងពីរ ពោលគឺ​ទាំង​ការរៀបចំ​ការប្រកួត និង​ការ​ប្រជែង​មេដាយក្នុងនាម​ម្ចាស់ផ្ទះនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។​

​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​បច្ចេកទេស​ កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ សម្រាប់​អាជ្ញាកណ្តាល​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ កាលពី​ថ្ងៃទី​៣១ ខែសីហា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​ចាប់​ទុកជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​ជាតិ ក៏ដូចជា​គ្រួសារ​កីឡាវាយកូនខ្លីលើតុ​កម្ពុជា ប្រសិនបើ​សហព័ន្ធ​អាច​សម្រេច​ជោគជ័យ​ទាំងពីរ​ផ្នែក​នេះ។​ ​ឯកឧត្តម​បន្ដថា ខណៈ​នេះក្រុម​កីឡាករ-កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា កំពុង​ខិតខំ​ហ្វឹកហាត់​ត្រៀម​ប្រកួតប្រជែងក្នុង​ស៊ី​ហ្គេម ២០២៣​។ ប្រសិន​បើ​ការខិតខំ​នេះដណ្តើមបាន​មេដាយ​ជូន​ជាតិគឺជា​ជោគជ័យ​មួយ តែ​ប្រសិនបើ​មិន​ដណ្តើមបាន​មេដាយ​ទេ គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ​មួយទៀតគឺ​ការរៀបចំដោយសារ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដូច្នេះ​កុំ​ឲ្យ​គេ​ថា មិន​ជោគជ័យ​ទាំងពីរគឺជា​ការពិបាក​ទទួល​យក​មួយ​សម្រាប់​សហព័ន្ធ។​

​តាមរយៈ​នេះ ប្រមុខ​សហព័ន្ធ​ដដែលបាន​ជំរុញ​ឲ្យ​សិក្ខាកាម​ជាម​ន្ដ្រី​បច្ចេកទេស ក៏ដូចជា​កីឡាករ​-​កីឡាការិនីត្រូវ​ពួតដៃគ្នាដើម្បី​ពង្រឹង និង​ជំរុញ​សមត្ថភាព​ឈានទៅរក​កម្រិត​ខ្ពស់ ដើម្បី​ស្វែងរក​ជោគជ័យ​ណាមួយ ឬ​ជោគជ័យ​ទាំងពីរ​ផ្នែកដើម្បី​ជាការ​លើកកម្ពស់​កិត្តិយស​ជាតិ កិត្យានុភាព​ជាតិ​លើ​ឆាក​អន្ដរជាតិ នៅក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ពាក់ព័ន្ធ​នឹង​វគ្គ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​បច្ចេកទេស​ កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​វិញ លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ធ្វើឡើង​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣១ ខែសីហា ក្រោម​ការបង្រៀន​របស់​លោកស្រី​ Rachel DL Ramos ​ដែលជា​ចៅក្រម​អាជ្ញាកណ្តាល​អន្តរជាតិមកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ (ITTF) ​និង​មាន​សិក្ខាកាម​ជា​អាជ្ញាកណ្តាល​ចំនួន ៣៥​នាក់​ចូលរួម។ វគ្គ​នេះ​ធ្វើឡើង​ស្របតាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​សហព័ន្ធ និង​ក្រោម​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ព​ន្លឿ​ន​ផែនការ​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm