អារ៉ាប៊ីសាអ៊ូឌីត​រឹបអូស​បាន​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់​ដែល​លាក់​ក្នុង​ម្សៅ​

2022/09/01 06:14:12 pm        636

​អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និយាយ​ថា ​ពួកគេ​រឹបអូស​បានថ្នាំ​ញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់ដែល​ត្រូវបាន​រត់ពន្ធ​តាម​ការដឹកជញ្ជូន​ផលិតផល​ម្សៅ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ព្រះរាជាណាចក្រ​មួយ​នេះ​។

​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​តាមដាន​ការ​ដឹក​ជញ្ជូន​តាម​នាវា ខណៈ​នាវា​នេះ​បាន​ទៅដល់​ផែ​ស្ងួត​ទីក្រុង ​Riyadh ​និង​ត្រូវ​បាន​ជញ្ជូន​ចូល​ក្នុង​ឃ្លាំង​មួយ​កន្លែង​។ ជនជាតិ​ស៊ី​រី​ ៦​នាក់ និង​ប៉ា​គី​ស្ថាន ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​ឃ្លាំង​នោះ​។ ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខាងលើ​ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ទាំង​នោះ​ទេ ប៉ុន្តែ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ថ្នាំញៀន​ទាំងនេះ​ដែល​មាន​ឡូហ្គោ​ឈ្មោះ captagon។ Captagon ដែល​ជា​ការ​លាយ​បញ្ចូល​គ្នា​នៃ​សា​ធាតុ​កាហ្វេ​អ៊ី​ន និង​សារធាតុ​បន្ថែម​ផ្សេងៗ​ទៀត​ត្រូវ​គេ​រាយការណ៍​ថា ​ជា​សារធាតុ​ញៀន​ដ៏​ពេញ​និយម​បំផុត​មួយក្នុងចំណោម​ថ្នាំ​ញៀន​ជាច្រើន ​សម្រាប់​យុវជន​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ​។

ថ្នាំញៀន​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ផង​ដែរ ដែល​គេ​និយាយ​ថា វា​ជួយ​ឲ្យ​មនុស្ស​ក្លាហាន​ក្នុង​ប្រយុទ្ធ​នៅ​សមរភូមិ​។ ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន New Lines Institute ការ​ជួញដូរ​សកល​លើ​ថ្នាំញៀន​ប្រភេទ captagon កំពុង​កើន​ឡើង​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ និង​មានតម្លៃ​ប្រមាណ ៥.៧​ពាន់​លាន​ដុល្លារ​អាមេរិកកាលពី​ឆ្នាំមុន។​ អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ពុំបាន​និយាយ​ថា ថ្នាំញៀន​ដែល​រឹបអូស​ទាំង​នោះ​មាន​ប្រភព​ចេញពី​ណា​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​ថ្នាំញៀន​ប្រភេទ captagon ដែល​ត្រូវ​បាន​រឹប​អូស​ក្នុង​តំបន់​ឈូង​សមុទ្រ ត្រូវ​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី​ប្រទេស​ស៊ី​រី និង​លី​បង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        14
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm