CAMSOC ​ជំរុញ​សហព័ន្ធ​ខ្វះ​បទពិសោធន៍​រៀបចំ​ប្រកួត​អន្ដរជាតិ រួសរាន់​ធ្វើការ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ​

2022/09/01 06:37:56 pm        75

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិដែល​ពុំ​ធ្លាប់មាន​បទពិសោធន៍​រៀបចំ ឬ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្ដរជាតិត្រូវ​រួសរាន់​ធ្វើការ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ តាមរយៈ​ប្រធាន​ប្រតិភូ​បច្ចេកទេសដែល​តែងតាំង​ដោយ​សហព័ន្ធ​កីឡា​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ការត្រៀមខ្លួន​រួចរាល់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ធ្វើ​ការកោះហៅ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៣៩ ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស ដើម្បី​ស្វែងរក​ការឯកភាព​គ្នាកាលពី​ល្ងាច​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ពាក់ព័ន្ធ​សហព័ន្ធ​មួយចំនួនដែល​ធ្លាប់​រៀបចំ​ការប្រកួត​អន្ដរជាតិ រហូតដល់​កម្រិត​ពិភពលោកគឺ​មិនមាន​អ្វី​ត្រូវ​បារម្ភ​នោះទេ តែ​ក្ដីកង្វល់​បន្ដិចបន្ដួច​នោះគឺ​សហព័ន្ធដែល​ខ្វះ​បទពិសោធន៍​រៀបចំ​ការប្រកួត​អន្ដរជាតិ ទាមទារ​ឲ្យ​ធ្វើការ​ចាំបាច់​ជាមួយ​ប្រធាន​ប្រតិភូ​បច្ចេកទេស ​របស់​សហព័ន្ធ​អន្ដរជាតិដែល​ត្រៀម​មក​ជួយ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​កម្ពុជា ឲ្យ​ដំណើរការ​រលូន និង​ទទួលបាន​ជោគជ័យ។​​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០១ ខែកញ្ញា​នេះកម្ពុជា​នៅសល់​រយៈពេល ២៤៥​ថ្ងៃ​គត់សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ ចំពោះ​ការរៀបចំ​ការប្រកួតតាម​ប្រភេទ​កីឡា​នីមួយៗ គឺជា​បន្ទុក​របស់​សហ​ព័ន្ធ​កីឡា​ជាតិ​ផ្ទាល់។ ហេតុនេះ សហព័ន្ធ​ត្រូវ​ធានាបាន​នូវ​ការត្រៀមខ្លួន​រាល់ ទាំង​ឧបករណ៍ និង​មន្ដ្រី​បច្ចេកទេស ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm