ភាគីថៃអនុញ្ញាតឱ្យម៉ូតូ ​និងរថយន្តខាងកម្ពុជាចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី១កញ្ញា ២០២២តទៅ

2022/09/01 07:10:57 pm        722

ប៉ោយប៉ែត៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ​បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី១កញ្ញា ២០២២នេះតទៅ ពលរដ្ឋកម្ពុជាជាពិសេសអាជីវករខ្មែរ​លក់ដូរ​នៅផ្សាររោងគ្លឿង អាច​ប្រើមធ្យោបាយម៉ូតូ ឬរថយន្ត​ ចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត បានជាធម្មតា ដូចកាលពីមុនបិទច្រក ដោយសារកូវីដ១៩។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបន្ដទៀតថា ការជូនដំណឹងរបស់ភាគីថៃ នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្រុកអារញ ខេត្តស្រះកែវ លើការ​អនុញ្ញាត​ឱ្យម៉ូតូ និងរថយន្តខាងកម្ពុជា​ឆ្លងកាត់ច្រក​ទ្វារ​ប៉ោយប៉ែត ធ្វើឡើង​ដោយយោង​តាមការ​ស្នើសុំ​ពី​ខាងភាគី​កម្ពុជា​ ក្នុងនាម​លោកជាមេប៉ុស្តិ៍នគរបាល​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត បាន​ជួប​ពិភាក្សាពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ ​ស្នើសុំ​ឱ្យ​ខាងថៃធ្វើកាតជូនពលរដ្ឋ​ក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែន​ចូលទៅផ្សាររោងក្លឿ​ចេញ​ព្រឹក​ចូលវិញ​ល្ងាចដូចកាលពីមុន​កូវីដ១៩ និង​អនុញ្ញាត​ឱ្យ​ម៉ូតូ ឬរថយន្តរបស់អាជីវករខ្មែរ​ចេញ​ចូលធម្មតា​ដូចមុនដែរ។

ការ​ស្នើទាំងពីរ​លើករបស់​លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន​ រហូតមកដល់ពេលនេះ​ភាគីថៃ​អនុញ្ញាត​ឱ្យ​តែរថយន្ត និងម៉ូតូចេញចូលបាន​ឡើងវិញ​ដូចជម្រាបជូនខាងលើ​។ ​ចំពោះការស្នើឱ្យខាងថៃ​អនុញ្ញាត​ចេញ​កាត​ជូនពលរដ្ឋក្រុងប៉ោយប៉ែត​ចេញចូល​ព្រឹកវិលល្ងាច​ដូចដើម​នៅមិនទាន់​បាន​នៅខាងភាគីថៃអនុញ្ញាតនោះទេ ហើយរឿងកាតនោះ ​លោក​នឹង​បន្ត​ជួប​ជាមួយ​ខាង​ភាគីថៃ​ធ្វើ​យ៉ាង​ណា​ឱ្យ​បានឆាប់​នៅ​ពេលខាង​មុខ​បន្តទៀត ៕

អត្ថបទ៖ សាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm