ក្រុម​អ្នកជំនាញ ​IAEA ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

2022/09/01 07:30:58 pm        502

​អ៊ុយក្រែន៖ ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​សង្ឃឹម​ថានឹង​វាយតម្លៃ​យ៉ាង​ទូលំទូលាយ​ អំពី​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ប៉ុន្តែ​បាន​ទទួល​ស្គាល់ថា ​បេសកកម្ម​ត្រួតពិនិត្យ​រោងចក្រ​ដែល​រុស្សី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ​នឹង​ពុំមែន​គ្មាន​ហានិភ័យ​នោះទេ​។

ក្រុម​អ្នកជំនាញ​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ត្រូវបាន​គេ​រំពឹងថា ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយ​ក្រែ​នចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​អគ្គនាយក​ទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការត្រួតពិនិត្យ​នឹង​ចំណាយពេល​ពីរ​ ឬ​បី​ថ្ងៃ​។ លោក Grossi បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជាបេសកកម្ម​បច្ចេកទេសក្នុងការ​វាយតម្លៃ​ស្ថានភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ​។ លោក​និយាយថា លោក​ត្រូវការ​សម្ភាសន៍​បុគ្គលិក​រោងចក្រ ហើយ​ទីភ្នាក់ងារ IAEA មាន​គោលបំណង​បង្កើត​វត្តមាន​អចិន្ត្រៃយ៍​នៅ​ទីនោះ​។​ ​តំណាង​របស់​រុស្ស៊ី​ប្រចាំ​ទីភ្នាក់ងារ IAEA លោក Mikhail Ulyanov បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ទីភ្នាក់ងារ IAEA។

រោងចក្រ​ដែល​រុស្សី​ចូលកាន់​កាប់ប្រឈម​នឹង​គ្រោះ​មហន្តរាយ ខណៈ​ការបាញ់​ផ្លោង​នៅ​ជុំវិញ​រោងចក្រ​នេះ​នៅតែ​បន្ត ដោយ​ផ្នែក​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ខូចខាត​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ជុំវិញ​រោងចក្រ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ចោទ​អ៊ុយ​ក្រែ​ន​ថា ​បាន​បន្ត​បង្កហេតុ​ដើម្បី​រារាំង​បេសកកម្ម​របស់​ទី​ភ្នា​ក់ងារ IAEA​។​ ​ទន្ទឹមនឹងនេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បើក​ការវាយលុក​ថ្មីនៅក្នុង​ទីក្រុង Kherson ដែល​កាន់កាប់ដោយ​រុស្ស៊ីនៅ​ភាគខាងត្បូង​នៃ​ប្រទេស​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ការវាយលុក​នេះ​មិនបាន​ជោគជ័យ​នោះទេ ហើយ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​បាត់​បង់ជីវិត​បុគ្គលិក​យោធា​ជាង 1,700នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm