ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត ដើម្បីងាយស្រួល​គ្រប់គ្រង​ជនបរទេសអន្តោប្រវេសន្តឲ្យមានប្រសិទ្ធភាព

2022/09/01 01:27:54 pm        1.6 K

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ថ្លែងថា ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រៃ្តយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្ត ដើម្បី​បង្កភាព​ងាយ​ស្រួលក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឲ្យបានម៉ត់ចត់ និងមាន​ប្រសិទ្ធ​ភាព។

ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា ក៏ដូចជាសម្រួល​ដល់​ការ​ទទួល​បាន​សេវា​សាធារណៈ​ តាមរយៈការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដោយសារក្រសួងមហាផ្ទៃសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់ជ្រួតជ្រាប និងទទួលស្គាល់​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍នៅឡើយ។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បន្តថា ក្នុងន័យនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានគោលដៅធ្វើយ៉ាងណាឱ្យ​ភាគីពាក់ព័ន្ធ​អាចផ្តល់​សេវាជា​តម្រូវការ​របស់ជនបរទេសអន្តោប្រវេសន្តឱ្យទទួលបានទៅតាមការស្នើសុំរបស់ពួកគេ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អះអាងថា ការផ្តល់ប័ណ្ណស្នាក់នៅ​អចិន្រ្តៃយ៍​ជនបរទេសអន្តោប្រវេសន្តនេះ​មានសុពលភាព​២ឆ្នាំ ហើយប័ណ្ណនេះ​មិនមែន​មាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ សូម្បីតែប្រទេសសិង្ហបុរី និងអាមេរិក​ក៏មានប្រព័ន្ធ​គ្រប់គ្រង​ជន​បរទេស​អន្តោ​ប្រវេសន្ត​ជា​ទម្រង់​ប្រភេទ​ប័ណ្ណ​ប្រភេទនេះដូចគ្នា។

គិតមកទល់ពេលនេះ ក្រសួងមហាផ្ទៃបានផ្តល់ប័ណ្ណស្នាក់​នៅ​អចិន្រ្តៃយ៍ សម្រាប់​ជន​បរទេស​អន្តោ​ប្រវេសន្ត ចំនួន ៦៥,៧១៩ប័ណ្ណ ក្នុងចំណោមជនបទេសអន្តោប្រវេសន៍ចំនួន ៨៩,៧៨៦នាក់ ដែល​ទទួល​បានប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ។

ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន្ត សម្រាប់ប្រើប្រាស់​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ​ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការធ្វើ​អាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាព​មួយចំនួន​ដែល​ច្បាប់​អនុញ្ញាត​ សម្រាប់ជនបរទេស៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
2026/06/10 07:41:50 am        1
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/06/10 07:17:24 am        1
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ

2026/06/10 07:41:50 am
​កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/06/10 07:17:24 am
​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm
​សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
2026/06/09 10:25:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am