ក្រសួងទេសចរណ៍ រៀបចំគោលនយោបាយទេសចរណ៍ពិសិដ្ឋទាក់ទាញទេសចរចំណូលខ្ពស់

2022/09/01 09:54:43 pm        713

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី៣១ ខែសីហា លើការរៀបចំ​សេចក្តី​ព្រាងគោលនយោបាយស្តីពី​ ទេសចរណ៍ពិសិដ្ឋ​ ឆ្នាំ២០២២ ​ឆ្នាំ២០៣២ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិមានចំណូលខ្ពស់​មកទស្សនា និងស្នាក់នៅកម្ពុជាបានយូរ និង​ឈានទៅរកបង្កើតការវិនិយោគទុននៅកម្ពុជាថែមទៀត។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ​បានថ្លែងថា ​កន្លងមកក្រសួង បាន​បើកការពិភាក្សាស្នើសុំយោបល់ច្រើនលើកច្រើនសារជាមួយបណ្តាស្ថាប័ន​ក្រសួងពាក់ អង្គការ​សង្គមស៊ីវិល ​និងវិស័យឯកជននានាទៀត ដើម្បីធានាប្រសិទ្ធភាពអនុវត្ត​គោលនយោបាយនេះ​មាន​ភាពទាក់ទាញទេសចរអន្តរជាតិពិសេសៗ ដូចជា ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី ភ្ញៀវមាន​ចំណូលខ្ពស់​ និង​ទេសចរវ័យចាស់​អាចមកទស្សនា និងស្នាក់នៅកម្ពុជាបានយូរឆ្នាំ ដើម្បីធ្វើការ​បណ្តាក់ទុន​វិនិយោគលើវិស័យនានានៅកម្ពុជា។

ឯកឧត្តម ថោង ខុន បន្តថា ការរៀបចំគោលនយោបាយទេសចរណ៍ពិសិដ្ឋ​ បានធ្វើឡើង ដោយ​សារកម្ពុជា ​មានតំបន់ទេសចរណ៍​ដែលមានសក្តានុពល​ជាច្រើនកន្លែង និងអាចប្រកួតប្រជែង​ជាមួយ​បណ្តាប្រទេសដទៃបាន។

តំបន់ទេសចរណ៍​ពិសិដ្ឋ​ដែល​មាន​សក្តានុពល​ទាំងនោះ៖ គឺមានភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋីៗ និង​ភ្ញៀវអន្តរជាតិមានចំណូលខ្ពស់ជាច្រើន ​មានតម្រូវការជួលដី ​ជួលផ្ទះ និងជួលអចលទ្រព្យនានា​ដើម្បី​ស្នាក់​នៅយូរធ្វើការវិនិយោគទុនបើកអាជីវកម្មនានានៅកម្ពុជា ។

ឯកឧត្តម ថោង ខុន បន្តថា ​ការដាក់ចេញនូវគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២-២០៣២ នឹងក្លាយជាចលករដ៏មានឥទ្ធិពល​ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ​ការអភិវឌ្ឍសង្គម ការទាក់ទាញប្រភេទទេសចរ​គុណភាពស្របតាម​និន្នាការ​ថ្មី ​ទម្លាប់​ថ្មី​នៃ​ទេសចរណ៍។

សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យបង្កើតលើទំហំដី ១០០ហិកតា​ឡើងទៅ ត្រូវមាន​ព្រំប្រទល់​ទីតាំងច្បាស់លាស់​ និង​សម្បទា​សេវាកម្មទេសចរណ៍នានា ​ដូចជា​ សេវាស្នាក់នៅទេសចរណ៍ និវេសនដ្ឋាន​ទេសចរណ៍ ​សេវាម្ហូបអាហារ​ និងភេសជ្ជៈ មណ្ឌលកម្សាន្ត​ទេសចរណ៍ មណ្ឌល​សម្រាកលំហែកាយ ថែទាំសុខភាព ​កីឡាទេសចរណ៍​មណ្ឌលពាណិជ្ជកម្ម និង​មណ្ឌល​សេវាពាក់ព័ន្ធនានាទៀត ​ដែល​ម្ចាស់គ្រប់គ្រងត្រឹមត្រូវ៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm