Serena Williams ទំលាក់​កីឡាការិនី​អេ​ស្តូ​នី Anett Kontaveit បន្ត​ក្តីសង្ឃឹម​នៅ US Open

2022/09/01 10:24:02 pm        65

​​វាយ​កូន​បាល់៖ ​កីឡាការិនី​អាមេរិក Serena Williams បាន​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​នៅ Grand Slam, US Open បន្ទាប់​ពីវាយបក​ពីក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្តូ​នី Anett Kontaveit​។ ​​Serena Williams ដែល​បច្ចុប្បន្ន​ឈរ​លេខ ៤១៣ ពិភពលោក និង​ឈានចូល​វ័យ ៤១ឆ្នាំ​នៅ​ខែក្រោយ​នោះបាន​យកឈ្នះ Anett Kontaveit ដោយ​លទ្ធផល ៧-៦(៧-៤), ២-៦ និង ៦-២​។

​​ម្ចាស់​ជើងឯក Grand Slam ២៣លើក​រូបនេះ​បានប្រកាស​ហើយ​ថា នឹង​ចូលនិវត្តន៍​ពី​អាជីព​នៅពេល​បញ្ចប់​ព្រឹត្តិការណ៍ US Open នេះ​។ ​​តែ​ការ​លាចាក​ពី​អាជីព​របស់​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​ត្រូវ​ពន្យារពេល​បន្ថែម​ទៀត ​ដោយ​ត្រូវ​ឈានឡើង​ជុំ​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​អូស្ត្រាលី Ajla Tomljanovic នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។

​ដោយឡែក​លទ្ធផល​ផ្សេងទៀត កីឡាការិនី​លំដាប់​លេខ ៣ ពិភពលោក Maria Sakkari បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​ចិន Wang Xiyu​។ ​កីឡាការិនី​ក្រិ​ក Maria Sakkari ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុនបាន​យកឈ្នះ​សិត​ដំបូង ៦-៣ មុនពេល​ដែល Wang Xiyu វាយបក​យកឈ្នះ ២សិត​វិញ ៧-៥ និង ៧-៥ ដើម្បី​ឡើង​ជុំ​ទី៣ US Open ជា​លើក​ដំបូង​ក្នុង​អាជីព​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm