ក្រុមអ្នកកៀរគរមនុស្សទៅប្រមូលផ្តុំនៅខេត្តសៀមរាប បានសារភាពកំហុស និងសន្យាបញ្ឈប់សកម្មភាព

2022/09/01 10:50:14 pm        547

សៀមរាប៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅ​ប្រមូលផ្តុំគ្នា នៅខេត្តសៀមរាបដោយខុសច្បាប់ ​តាមការអំពាវនាវរបស់លោក ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ជាមួយការសារភាពនេះ​ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ។

ក្នុងកិច្ចសន្យាជាមួយសមត្ថកិច្ច ដែលបានធ្វើនៅថ្ងៃទី៣១ ខែសីហានេះ បុរសចំនួន៦រូប បាន បញ្ជាក់ថា ពួកគេបានកៀរគរមនុស្សឱ្យទៅប្រមូលផ្តុំដោយពុំមានច្បាប់អនុញ្ញាត ​ចាប់តាំងពីថ្ងៃទី២៣ រហូត ដល់ថ្ងៃទី៣០ ខែសីហានេះ នៅក្នុងចម្ការមួយ ​នៅក្នុងស្រុកបន្ទាយស្រី ​ខេត្តសៀមរាប។

ក្នុងកិច្ចសន្យា​ ពួកគេបានប្រកាសនឹងបញ្ឈប់ការសាងសង់ជម្រក ​និងរោងខុសច្បាប់ផ្សេងៗ នៅទីនោះ​ទៀតហើយ។ ចំណែកជម្រក​ និងរោង ដែលបានសង់រួចហើយ ក៏នឹងត្រូវរុះរើចេញផងដែរ ។

បុរសទាំង៦រូបនេះ បានសន្យាថា ពួកគេនឹងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជួបជុំ ក្នុងករណី មានបុគ្គលណាមួយជំទាស់មិនព្រមចាកចេញ ​គឺសូមឱ្យអាជ្ញាធរចាត់ការទៅតាមច្បាប់។ ​ពួកគេ បានសន្យា​ នឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់​ ក្នុងដីចម្ការទាំងពីរទីតាំង ចាកចេញត្រឡប់ ទៅផ្ទះវិញរៀងៗខ្លួន​ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា នេះ។ ក្នុងករណីជនណាមិនព្រម អនុវត្តតាមការសំណូមពរ ​និងកាលបរិច្ឆេទដូចបានកំណត់ គឺសូម​ឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់។

ជនទាំង៦រូបនេះ ក៏បានស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះការបង្កបទល្មើសណា​មួយ​នៅ​ក្នុងដីចម្ការនេះ។

កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់​ឱកាស​ដល់មេ​ចលនា ប្រមូលផ្តុំមនុស្សនៅខេត្តសៀមរាប ដោយមិនប្រើកងកម្លាំងទៅ​បំបែកការ​ជួបជុំ ឬវិធានការច្បាប់អ្វីនោះឡើយ ដោយគ្រាន់តែស្នើឱ្យពួកគេរំសាយការជួបជុំ និងត្រឡប់​ទៅផ្ទះវិញរៀងៗខ្លួន ព្រមទាំងបានបញ្ជាឱ្យ ​អាជ្ញាធរខេត្តសៀមរាប រៀបចំដឹកជញ្ជូនពួក​គេទៅ​ផ្ទះវិញផងដែរ។ បើតាមការឱ្យដឹងពីអភិបាលខេត្តសៀមរាប គឺមកដល់ពេលនេះ ពួកអ្នកដែល​បានប្រមូលផ្ដុំគ្នានោះ បានចាកចេញបណ្ដើរៗហើយ៕ អត្ថបទ៖ យន់ វ៉ាន់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm