ក្រសួងយុត្តិធម៌​បញ្ចប់​ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ​នៅថ្ងៃនេះ ខណៈ​ក្រសួង​អប់រំ​នៅ​បន្ត​

2021/04/27 09:59:58 am        23

ភ្នំពេញ៖ ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា​នេះ បញ្ចប់​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​Sinovac ដូ​ស​ទី​១ ជូន​មន្ត្រី​ក្រសួងយុត្តិធម៌ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ដំណើរ​កាចា​ក់​វ៉ាក់សាំង​។​

​មានប្រសាសន៍ប្រាប់​BTV ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​Sinovac នា​ថ្ងៃទី​០៥ ខែមេសា​នេះ លោកជំទាវ​ចាន់ សុទ្ធា​វី រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 នៅ​ក្រសួងយុត្តិធម៌​គឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ដែលមាន​មន្ត្រី​បំរើការ​ងារ​នៅ​ក្រសួង​ប្រមាណ​ជាង​១​ពាន់​នាក់ ទទួលបាន​ការចាក់​វ៉ាក់សាំង​ពី​ក្រុមគ្រូពេទ្យ​។​ក្រៅពីនេះ លោកជំទាវ​បាន​បង្ហាញ​ពី​លទ្ធផល​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ក្រសួងយុត្តិធម៌​ផងដែរ​។​

​​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះដែរ ទីតាំង​សាលាបឋមសិក្សា​កូ​លាប​ទី​១ នៅ​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូបង្រៀន​ដែលមាន​ឈ្មោះ​ជាង​២​ពាន់​នាក់ មកពី​សាលា​រដ្ឋ និង​ឯកជន​។​នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្តម ​ប្រាក់ កុសល ​ប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច នៃ​ក្រសួង​អប់រំ និង​ជា​ប្រធាន​ក្រុម​ងារ​ចាក់​វ៉ាក់សាំង​សាលា​បឋម​សិ​ក្ស​កូ​លាប​ទី​១​។​

ឯកឧត្តម​ថា តាម​ផែនការ​វ៉ាក់សាំង​នៅ​ទីតាំង​នេះ នឹង​បញ្ចាប់​នៅ​ថ្ងៃទី​០៨​ខែមេសា​ខាងមុខនេះ​។​

​គួរ​បញ្ជាក់​ដែរថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​Sinovac ជូន​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​នៅតាម​ស្ថាប័ន​ផ្សេងៗ និង​វិស័យ​ឯកជន​មួយចំនួនទៀត ចាប់​ផ្តើមឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ ពី​ប្រទេស​ចិន​១​លាន​៥​សែន​ដូ​ស ហើយ​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​។​តាម​គម្រោង រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​រហូតដល់​ជាង​១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-19​៕ ​អត្ថបទ​៖​ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm