ខួបចំណងទូត៥៥ឆ្នាំ៖ កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តធ្វើឲ្យព្រំដែនមានសន្តិភាព ពង្រីកពាណិជ្ជកម្ម

2022/09/02 05:32:43 am        528

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២នេះ ចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឈានដល់ខួបទី ៥៥ឆ្នាំហើយ ដោយភាគីទាំងពីរប្រទេស បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយគ្នា ធ្វើឲ្យព្រំដែនមានសុខសន្តិភាព រួមទាំងពង្រីកវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចជាដើម ឲ្យកាន់តែកើនឡើងបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ត្រឹម៧ខែ ដើមឆ្នាំ២០២២ មានចំនួនជាង ៧ពាន់លានដុល្លារ។

ក្នុងឱកាសចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៧៧ នៃបុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-វៀតណាម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានអង្គទូតជាច្រើនប្រទេសចូលរួម សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ មានប្រសាសន៍ថា រយៈពេលជាងកន្លះសតវត្សមកនេះ កម្ពុជា-វៀតណាម បានរួមសុខទុក្ខ ស្មាកៀកស្មា និងជួយគ្នាទៅវិញទៅមក ហើយបានជម្នះនូវគ្រប់ឧបសគ្គ តាំងពីដំណាក់កាលដំណ្ដើមឯករាជ្យពីអាណានិគមរហូតបានស្ដារ ការពារ កសាង និងអភិវឌ្ឍប្រទេសរៀងៗខ្លួនឲ្យមានការរីកចម្រើន លូតលាស់ឈានឡើងជាលំដាប់ រហូតមកដល់បច្ចុប្បន្ន។

សម្ដេចពញាចក្រីបានបន្តថា ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលប្រទេសទាំងពីរ រួមគ្នាសម្រេចបាន ក្នុងនោះ សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន គឺការកំណត់ដែនសីមាឈរលើស្មារតីសាមគ្គីភាព និងមិត្តភាព សំដៅប្រែក្លាយតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាព្រំដែនសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្ដេចប្រធានរដ្ឋសភា បន្ថែមថា ចំពោះវិស័យសេដ្ឋកិច្ចវិញ ប្រទេសទាំងពីសហការគ្នាយ៉ាងជិតស្និទ្ធ គាំទ្រ និងជួយគ្នាទៅវិញទៅមក ក្នុងស្មារតីភាពជឿជាក់ និងទុកចិត្តគ្នា ហើយបានធ្វើឲ្យសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ មានការកើតឡើងឥតឈប់ឈរ។

ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅឆ្នាំ២០២១ សម្រេចបានជាង ៩ពាន់ ៥រយលានដុល្លារ កើនឡើង៨០ភាគរយ បើធៀបនឹងឆ្នាំ២០២០ ហើយក្នុងអំឡុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានជិត ៧ពាន់ ៨០លានដុល្លារ។

ឯកឧត្តមបានបន្តថា ភាគីទាំងពីរ ក៏បាននិងកំពុងអនុវត្តនូវយន្តការបើកទូលាយ សម្រាប់សកម្មភាពនាំចេញ និងនាំចូលទំនិញ ទេសចរណ៍អន្តរប្រទេស សម្រួលនីតិវិធីគយ ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង សំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគទៅក្នុងទីផ្សាររបស់ផងគ្នាទៅវិញទៅមក ហើយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ពលរដ្ឋនៅតាមព្រំដែនក្នុងការដោះដូរទំនិញ និងការលើកកម្ពស់ជីវភាពរស់នៅ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm