អតីត​ស្ត្រី​ទី​១ ​ម៉ាឡេស៊ី​ជាប់ពន្ធនាគារ ​១០​ឆ្នាំ​ក្នុង​ករណី​ទទួល​សំណូក​ ២៧៩​លាន​ដុល្លារ​អាមេរិក

2022/09/02 05:50:18 pm        615

​ម៉ាឡេស៊ី៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​តុលាការ​ម៉ាឡេស៊ី​បាន​កាត់ទោស​លោកស្រី Rosmah Mansor ដែល​ជា​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ​Najib Razak ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ​១០​ឆ្នាំ​ពីបទ​ស្វែង​រក និង​ទទួល​សំណូក ជា​ថ្នូរ​សម្រាប់​ទទួល​បាន​កិច្ច​សន្យា​ពី​រដ្ឋាភិបាល ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ស្វាមី​របស់​លោក​ស្រី​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។

​ប្ដី​ប្រពន្ធ​ទាំង​២ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការស៊ើបអង្កេត​ជាច្រើន​ករណី ​ពាក់ព័ន្ធ​អំពើពុករលួយចាប់​តាំងពី​ការ​ចាញ់​ឆ្នោត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Najib ក្នុង​ឆ្នាំ២០១៨​ នៅ​ពេល​ដែល​កំហឹង​របស់​ក្រុម​ម្ចាស់​ឆ្នោត​ ជុំវិញ​រឿងអាស្រូវ​អំពើពុករលួយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​បញ្ចប់​ការ​កាន់​អំណាច​រយៈពេល​ ៩​ឆ្នាំ​របស់​លោក​។ ក្រុមព្រះ​រាជ​អាជ្ញា​បាន​អះអាង​ថា លោកស្រី​បាន​ស្វែងរក​ការ​ទទួល​សំណូក​ប្រាក់​ចំនួន ១៨៧.៥​លាន​រីង​ហ្គី​ត (ringgit) ស្មើនឹង ៤១​.៨​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​ស្រី​បាន​ច្រានចោល​ពី​ការ​ប្រព្រឹត្ត​ខុស​នេះ​ដោយ​និយាយ​ថា លោកស្រី​មិន​ពេញ​ចិត្តនឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​នេះ​ទេ​។ គ្មាន​នរណា​ម្នាក់​ឃើញ​ខ្ញុំ​យក​ប្រាក់​នោះ​ទេ គ្មាន​នរណា​ម្នាក់​ឃើញ​ខ្ញុំ​រាប់​ប្រាក់​នោះ​ទេ​។

​ចៅក្រម​តុលាការ​កំពូល Kuala Lumpur លោក Mohamed Zaini Mazlan បាន​និយាយ​ថា លោកស្រី Rosmah ក៏​នឹង​ត្រូវ​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន ៩៧០លាន​រីង​ហ្គី​ត​ស្មើនឹង ២១៦.៤៥​លាន​ដុល្លារ​អាមេរិកដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី ពាក់ព័ន្ធ​បទចោទប្រកាន់​ទទួល​សំណូក​ចំនួន​៣​។ ​អំឡុង​ការស្រាវជ្រាវ​ឆ្នាំ២០១៨​ នគរបាល​បាន​រឹបអូស​កាបូប​ដៃ​ប្រណីត​ជាង ​៥០០ និង​គ្រឿងអលង្ការ ១២.០០០​ប្រភេទ​ដែលមាន​តម្លៃ​ ២៧០​លាន​ដុល្លារ​អាមេរិក​ពី​លោកស្រី Mansor ដែល​បាន​ប្រឈម​ការរិះគន់​ជា​យូរ​មក​ហើយ ​ចំពោះ​ជីវិត​ស៊ីវិល័យ​របស់​លោក​ស្រី។ លោកស្រី​នឹង​នៅ​តែ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ដោយ​រង់ចាំ​ការ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm