រដ្ឋមន្ត្រី​ការងារ​រម្លឹក​ដល់​អ្នក​ចាក់​វ៉ាក់សាំង​ថា កុំ​ភ្លេច​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​

2021/04/27 09:59:58 am        26

ភ្នំពេញ៖ ស្របពេល​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​បាន​កំពុងដំណើរការ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើនរម្លឹក​ដល់​មន្ត្រីរាជកា​រ និង​បុគ្គលិក​ក្រោម​ឱវាទ​ថា ទោះបីជា​បានទទួល​វ៉ាក់សាំង​រួចហើយ​ក្តី ក៏​គួរតែ​បន្ត​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍ និង​ក្នុងប្រទេស​។​

​​ក្នុង​ឱកាស​ចុះ​ពិនិត្យ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​៥ មេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​មានប្រសាសន៍ថា វ៉ាក់សាំង​កូ​វីដ​១៩ ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធានការ​សុខាភិបាល​ដែលមាន​ស្រាប់ សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​និង​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ជួយ​បុគ្គល​មិន​ឲ្យ​ឈឺធ្ងន់ធ្ងរ​នៅពេល​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​កាត់បន្ថយ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ វ៉ាក់សាំង​កូ​វីដ​១៩ ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា ជា​វ៉ាក់សាំង​ដែល​បាន​ធ្វើ​តេស្ត​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ម៉ត់ចត់ និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​បណ្តា​ប្រទេស​មួយចំនួន បាននិងកំពុង​ដំណើរកា​រ​ចាក់​បាន​រាប់សិប​លាន​នាក់​ទៅហើយ​។

ឯកឧត្តម​ បាន​បញ្ជាក់ថា តប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់តាំង​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ឲ្យ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​លក្ខណៈ​ទ្រុង​ទ្រាយ​ធំ​ទូទាំងប្រទេស ដោយ​ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ដែល​ស្ថិតក្នុង​ក្រុម​អាទិភាព​នៃ​ការចាក់​វ៉ាក់សាំង ចូលរួម​ទទួល​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​។

​​សូម​បញ្ជាក់​ថា សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ឲ្យ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ជា​លក្ខណៈ​ទ្រុង​ទ្រា​យ​ធំ​ទូទាំងប្រទេស ដោយ​ពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព នៃ​ការ​ចាក់​វ៉ាក់សាំង​ចូលរួម​ទទួល​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត ដើម្បី​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​។ នៅក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​ត្រៀម​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​អាទិភាព​ជាង ៧៤​ម៉ឺន​នាក់ សម្រាប់​ដូ​ស​ទី​១ នៃ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដោយ​ចាប់ផ្ដើម នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm