អគ្គនាយក IAEA នឹង​ស្នាក់នៅ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន​

2022/09/02 06:52:23 pm        439

​អ៊ុយក្រែន៖ ក្រុមអធិការកិច្ច​អង្គការសហប្រជាជាតិ បាន​ទៅដល់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​បេសកកម្ម​ដើម្បី​ការពារ​រោងចក្រ​ពី​គ្រោះ​មហន្តរាយ ដោយ​បាន​ទៅដល់​ទីតាំង​នោះ​ក្នុង​ពេល​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បាន​ជំរុញឱ្យមាន​ការបិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​មួយ និង​បានបញ្ជាក់​ពី​កិច្ចការ​ត្រួតពិនិត្យ​បន្ទាន់​។

លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិបាន​និយាយថា ក្រុមការងារ​របស់លោក​បានបញ្ចប់​ដំណើរ​ត្រួតពិនិត្យ​លើកដំបូង​នៅ​រោងចក្រ​នុយក្លេអ៊ែរ ហើយនឹង​បង្កើត​វត្តមាន​បន្ត​នៅទីនេះ​។​ ​ដំណើរ​ចុះ​ត្រួតពិនិត្យ​របស់​គណៈប្រតិភូ​អ្នកជំនាញ​ចំនួន 14រូប​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ បាន​ធ្វើឡើង​បន្ទាប់ពី​ការចរចា​ជាច្រើន​ខែ​ដើម្បី​ឆ្លងកាត់​ជួរមុខ និង​ចូលមក​ខាងក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​។ លោក Grossi បាន​រាយការណ៍​ថា​ ក្រុមការងារ​របស់លោក​បាន​ប្រមូល​ព័ត៌មាន​សំខាន់ៗ ​អំពី​ដំណើរ​ចុះ​ត្រួតពិនិត្យ​ដំបូង​របស់ខ្លួន​នៅ​រោងចក្រ ហើយនឹង​បន្ត​ការវាយតម្លៃ​របស់ខ្លួន​។

លោកនិយាយ​នៅក្នុង​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ Twitter ថា ក្រុមការ​ងារ​របស់លោក​នឹង​ស្នាក់នៅ​បន្ត ហើយ​សំខាន់​ជាងនេះទៅទៀតយើង​កំពុង​បង្កើត​វត្តមាន​បន្ត​នៅ​រោងចក្រ Zaporizhzhia ដោយ​ក្រុមទី​ភ្នាក់ងារ​ IAEA។​ ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ត្រូវបាន​ចូលកាន់​កាប់​ដោយ​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​គ្រប់គ្រង​ដោយ​វិស្វករ​អ៊ុយ​ក្រែ​នចាប់តាំងពី​ដើមដំបូង​នៃ​សង្គ្រាម​រយៈពេល​ 6ខែ​មកនេះ​។ អ៊ុយ​ក្រែ​នបាន​ចោទ​រុស្ស៊ី​ថា​ កំពុង​ប្រើ​រោងចក្រ​នេះ​ជា​ខែល​ដើម្បី​វាយប្រហារ ខណៈ​ទីក្រុង​មូ​ស្គូ​ចោទ​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ដោយ​មិន​ប្រុងប្រយ័ត្ន​មកលើ​តំបន់​រោងចក្រ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm