គម្រោងឧស្សាកម្មបៃតង ចូលរួមផ្លាស់ប្តូរច្រវ៉ាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម ឆ្ពោះទៅរកការរីកចម្រើន

2022/09/02 07:08:07 pm        345

ភ្នំពេញ៖ គម្រោងឧស្សាកម្មបៃតង (Green Industry) កំពុងជម្រុញការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម​ក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ក្នុងកិច្ចដំណើរផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ច ការ​គិតគូរ​ដល់ផ្នែកសេដ្ឋកិច្ច ​បរិស្ថាន​ និងសង្គម ព្រមទាំងជួយលើក​ស្ទួយ​ដល់វិស័យ​ឧស្សាហកម្ម​នៅកម្ពុជា​ឱ្យអភិវឌ្ឍន៍​ឈានមុខ និងប្រកបដោយនិរន្តភាព។

ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា គម្រោងឧស្សាហកម្មបៃតងបង្កើតឡើង​សម្រាប់​ជួយគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្ម រោងចក្រ សហគ្រាស ឲ្យអនុវត្តគោលការណ៍​ សកម្មភាព​បៃតងដូចជា ​ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល ​និងកាកសំណល់។ ​​គម្រោងនេះ​ បានជួយលើកកម្ពស់ដល់កិច្ចដំណើរការផលិតកម្ម ​និងការប្រកួតប្រជែង​នៅក្នុងខ្សែ​ច្រវ៉ាក់ផលិត​កម្មរបស់ខ្លួន។

ឯកឧត្តម បន្តថា ការអនុវត្តគម្រោងឧស្សាហកម្មបៃតង ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការកាត់បន្ថយការបំពុល ការប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជាដាស់តឿន ដល់រោងចក្រ សហគ្រាស ចូលរួមជាមួយសកម្មភាពសង្គម​។

នៅក្នុងរយៈពេលកន្លងមក ចំពោះរោងចក្រ សហគ្រាស ដែលបានចូលរួម គឺទទួលបានជោគជ័យ​ក្នុងកិច្ចដំណើរការខ្សែច្រវ៉ាកផលិតកម្មយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់​ជំហានបន្ទាប់ ក្រសួង​នឹងរៀបចំឲ្យមានការប្រកួតប្រជែងឧស្សាកម្មបៃតង​ នៅចុងឆ្នាំ ២០២២ នេះបន្តទៀត ដើម្បីលើកកម្ពស់ដល់កិច្ចដំណើរការនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅចុងឆ្នាំ២០២២ នេះ ក្រសួង​ គ្រោងលើកយកគម្រោងថ្មីៗបន្តទៀត ដើម្បីការប្រកួតប្រជែង​ឧស្សាហកម្មបៃតង សម្រាប់ឧស្សាហកម្ម រោងចក្រ សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm