ខ្លីៗ​ពី​ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​នៅ​ក្របខណ្ឌ English Premier League

2022/09/02 07:10:59 pm        223

​បាល់ទាត់៖ ​ទីផ្សារ​ដោះដូរ​កីឡាករ​បាល់ទាត់​នៅ​អឺរ៉ុប​បាន​បិទ​បញ្ចប់​ហើយ ខណៈ​ការដោះដូរ​ថ្ងៃ​ចុងក្រោយ Deadline Day ការចរចា​បានសំរេច​ច្រើន​។ ខាងក្រោម​គឺ​ការផ្ទេរ​កីឡាករ​សំខាន់ៗ​ក្នុង​ថ្ងៃ​ចុងក្រោយ​៖ Antony ចុះហត្ថលេខា​ផ្លូវការ​ម្សិលមិញ​ផ្ទេរ​មកកាន់ Manchester United តម្លៃ ៨២លាន​ផោន​។

​អ្នកចាំទី​ស្លូ​វ៉ា​គី Martin Dubravka ផ្លាស់​មកកាន់ Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។ Man​chester City ទិញ​បាន​ខ្សែការពារ​ស្វ៊ី​ស Manuel Akanji ពី Borussia Dortmund តម្លៃ ១៥លាន​ផោន​។ កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហាញខ្លួន ១៥៨ប្រកួត​ឱ្យ Dortmund តាំងពី​ផ្លាស់​ពី Basel នៅ​ឆ្នាំ២០១៨ និង​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ស្វ៊ី​សបាន ៤១លើក និង​ជា​សមាជិក​សំខាន់​របស់​ស្វ៊ី​ស​ក្នុង​វគ្គ​ជំ​រុះ World Cup 2022 នៅ​កាតា​។​ Chelsea បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ហ្កា​បុ​ង Pierre-Emerick Aubameyang ក្នុងតម្លៃ ១០.៣​លាន​ផោន​ពី FC Barcelona​។ កីឡាករ​វ័យ ៣៣​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ១៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៤លើក​ឱ្យ Barcelona តាំងពី​ផ្លាស់​ពី Arsenal កាលពី​ខែកុម្ភៈ​។ ​ពាក់ព័ន្ធ​នឹង Chelsea ដែរ​ខ្សែការពារ​អេ​ស្ប៉ា​ញ Marcos Alonso ត្រូវបាន​គេ​ដឹងថា​នឹងចូលរួម​ជាមួយ Barcelona ផងដែរ​ក្រោយ​ចាក​ចេញពី Chelsea។ ​ជាមួយគ្នា​នោះដែរ Chelsea ក៏បាន​នាំយក​ខ្សែបម្រើ​ស្វ៊ី​សវ័យ ២៥ឆ្នាំ Danis Zakaria ផងដែរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Juventus​។

​នៅក្នុង​ក្របខណ្ឌ English Premier League ផងដែរ​អតីត​ខ្សែបម្រើ Manchester United, Daniel James បាន​ផ្លាស់​ពី Leeds ទៅកាន់ Fulham ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​ខ្សែការពារ Southampton, Jan Bednarek ផ្លាស់​ទៅកាន់ Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​។​ James Garners ផ្លាស់​ពី Manchester United ទៅកាន់ Everton តម្លៃ ៩លាន​ផោន​។ Willian បំពេញ​រួចរាល់​ក្នុង​ការវិល​ត្រលប់​មកកាន់ English Premier League វិញ​ក្រោយ​ចុះហត្ថលេខា​ជាមួយ Fulham។ Everton នាំយក Idrissa Gueye ពី Paris Saint Germain ត្រលប់​មកវិញ​ក្នុងតម្លៃ ២លាន​ផោន។​ ​ខ្សែការពារ Layvin Kurzawa ផ្លាស់​ពី PSG មកកាន់ Fulham ក្នុង​លក្ខខណ្ឌ​ខ្ចី។​ Arthur Melo ផ្លាស់​ពី Juventus មកកាន់ Liverpool ក្នុង​លក្ខខណ្ឌ​ខ្ចី។​ Billy Gilmour ផ្លាស់​ពី Chelsea ទៅកាន់ Brighton តម្លៃ ៧.៥លាន​ផោន​។ ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Leander Dendoncker ផ្លាស់​ពី Wolves ទៅកាន់ Aston Villa តម្លៃ ១៣លាន​ផោន​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm