ប្រធានអាស៊ានដឹកនាំពិភាក្សាសេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់

2022/09/02 07:14:40 pm        267

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២នេះ បានដឹកនាំប្រជុំ ដើម្បីពិភាក្សា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា សេចក្តីព្រាង​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ​នឹងត្រូវបញ្ចប់តាមពេលវេលាកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុង​ចំណោម​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចទាំងឡាយដែលកម្ពុជាបានលើកឡើង ក្រោមភាព​ជា​ប្រធានអាស៊ានប្តូរវេនស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។

នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ (AEM Chair) ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Ministers’ Special Meeting) ​តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែកញ្ញា ដោយមាន​ការអញ្ជើញចូលរួម​ដោយបណ្តារដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូ​នៃប្រទេស​សមាជិកអាស៊ាន​ អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ប្រភពពីក្រសួងពាណិជ្ជកម្ម ​នៅក្រោយចប់កិច្ចប្រជុំ បានឱ្យដឹងថា​ សមាជិក​អង្គប្រជុំទាំងអស់ បាន​ចូលរួមផ្លាស់ប្តូរ​មតិយោបល់យ៉ាងសកម្ម ​និងផ្តល់ការ​ណែនាំ​កម្រិតគោលនយោបាយ​ដល់​មន្ត្រី​ជំនាញ​ចរចារ​ ដោយធ្វើយ៉ាងណា​ បង្ហាញនូវភាពបត់បែន​ ក្នុងការដោះស្រាយបញ្ហាដែល​នៅសេសសល់។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន​ចំពោះ​បណ្តា​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ ​អគ្គលេខាធិការអាស៊ាន ​និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន​ ដែលតែងតែផ្តល់នូវការគាំទ្រ​ដល់កម្ពុជា ក្នុងនាមជាប្រធាន​អាស៊ាន​ប្តូរវេនសម្រាប់ឆ្នាំ២០២២ ​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។

កិច្ចប្រជុំពិសេសនាពេលនេះ​ មានគោលបំណងដើម្បីពិនិត្យ​ និងផ្តល់អនុសាសន៍ណែនាំដល់ភាគី​ចរចារ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យ​បញ្ចប់​តាមពេលវេលាដែលបានកំណត់៕អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm