WHO៖ ការចាក់វ៉ាក់សាំងនៅតែមានសារសំខាន់ ខណៈជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលជាសកល

2022/09/02 07:48:09 pm        310

ភ្នំពេញ៖ ជាថ្មីម្តងទៀតតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង នៅតែមានសារសំខាន់ ខណៈជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលជាសកល។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅពេលថ្មីៗនេះលោកជំទាវវេជ្ជបណ្ឌិត លី អាយ លែន តំណាង​អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា បច្ចុប្បន្ន ការឆ្លងជំងឺកូវីដ-១៩ ជាសកល មិន ទាន់ចប់​នៅឡើយនោះទេ គឺមានករណីឆ្លងកើនឡើងជារៀងរាល់ថ្ងៃ​ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជាយុទ្ធសាស្រ្តមួយដ៏មានសារសំខាន់ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះ និង​ធានានិរន្តរភាព ការបើកដំណើរការសេដ្ឋកិច្ច ​និងសង្គមឡើងវិញ។

លោកជំទាវ បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ ​ដែលបានចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ជាមួយ អង្គការ​សុខភាពពិភពលោក ​គឺនៅតែមានប្រសិទ្ធភាពសម្រាប់​ការពារអាយុជីវិត កាត់បន្ថយភាព​ឈឺ​ធ្ងន់ធ្ងរ និងអាត្រាមរណភាព។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​បានបញ្ជាក់បន្ថែមថា អ្នក​ចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ ​នៅតែឆ្លងជំងឺ ​ប៉ុន្តែអ្នកចាក់វ៉ាក់សាំងរួច មាន​អង់ទីគ័រ​ទប់ទល់​នឹង​ការវាយលុក របស់ជំងឺកូវីដ-១៩ កាត់បន្ថយការសម្រាកព្យាលបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព។

លោកជំទាវ បានរម្លឹកដល់ពលរដ្ឋ ដែលដល់វេនត្រូវចាក់វ៉ាក់សាំងដូសជំរុញ ​ត្រូវរួសរាន់ទៅទទួល ការចាក់វ៉ាក់សាំងគ្រប់ៗគ្នា​ ដើម្បីធានានិរន្តរភាពការបើកដំណើរការសេដ្ឋកិច្ច និងសង្គមតាម​បែប​គន្លងថ្មី​ ជាមួយវត្តមានជំងឺកូវីដ។

ក្រោមការដឹកនាំប្រកបដោយគគិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋ មន្រ្តីកម្ពុជា បាន សម្រេច​ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋជាគោលដៅអាទិភាព និង​ជនបរទេស ដែលកំពុងស្នាក់នៅបម្រើការងារ ​និងធ្វើធុរកិច្ចនៅកម្ពុជា ​ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​ ដោយអនុវត្ត តាមយុទ្ធសាស្រ្តផ្ការីក ​ដែលចាប់ផ្តើមចេញពីរាជធានីភ្នំពេញ​ ខេត្តកណ្តាល ខេត្តព្រះសីហនុ ​ខេត្តកោះកុង រួចបន្តពេញផ្ទៃប្រទេស រហូតសព្វថ្ងៃ ធ្វើឲ្យប្រទេស​កម្ពុជា​ដំណើរការសេដ្ឋកិច្ច សង្គមធម្មតា៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm