គ្រាប់​អាវុធ​តូច​ធំ​ប្រមូល​បាន​ពី​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ​ខេត្តកំពង់ចាម ​បាន​កម្ទេច​ចោល​ជាង​១០%

2021/04/27 09:59:58 am        26


ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៥ ខែ​មេសា​នេះ ក្រុម​ប្រតិបត្តិ​ការរុករក​គ្រាប់​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក របស់​ក្រសួងការពារជាតិ បាន​បំផ្ទុះ​ចោល​នូវ​គ្រាប់​អាវុធ​តូច​ធំ​ជាង​១០%​ក្នុង​គ្រាប់​អាវុធ​តូច​ធំ​ប្រមាណ​១៥​តោន ដែល​ក្រុម​ប្រតិបត្តិការ​ បាន​មុជទឹក​ស្រង់​ពី​ក្នុង​នាវាចំបាំង​ដ៏​ធំ​មួយ​ដែល​គូប​ដិ​បក្ស​ក្នុងសម័យ​លន់​ណុល ​បាញ់​ពន្លិច​ក្នុង​ទន្លេ​មេគង្គ នៅត្រង់ចំណុច​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់ចាម​កាលពី​អំឡុង​៤០​ឆ្នាំមុន​។​

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក ផល សាម៉ន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​ស​និ្ត​ភាព​បោសសម្អាត និង​កាកសំណល់​សង្គ្រាម បាន​ថ្លែងមកដល់ពេលនេះ ក្រុម​ប្រតិបត្តិការ​មុជទឹក​បាន​ចុះ​ស្រង់​គ្រាប់​អាវុធ​តូច​ធំ​ពី​ចេញ​នាវា​ចំបាំង​លិច​កាលពី​៤០​ឆ្នាំមុន​បាន​ចំនួន​ជិត​១៥​តោន ហើយ​នៅសល់​គ្រាប់​តិចតួច​ទៀត ដែល​យើង​គ្រោង​នឹង​រាវ​ស្រង់​អោយ​អស់​នៅក្នុង​ថ្ងៃទី​០៧ ​ខែមេសា​ខាងមុខនេះ​។​

​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក​បន្តថា សម្រាប់​គ្រាប់​អាវុធ​តូចធំ​ដែល​យើង​មុជទឹក​ស្រង់​បាន​ជិត​១៥​តោន នៅថ្ងៃនេះ​យើង​បាន​បំផ្ទុះ​ចោល​ប្រមាណ​១០% ហើយ​នៅសល់​គ្រាប់​ជាង​៩០%​ទៀត យើង​នឹង​យក​ទៅ​បន្សាប ពុះ​កាត់​ជ្រៀក យកទៅ​រក្សាទុក​ក្នុង​សារមន្ទីរ ដែល​យើង​នឹង​សាងសង់​នៅពេល​ខាងមុខនេះ​។​

​ឧ​ត្ត​ម​សេនីយ​ឯក ផល សាម៉ន បញ្ជាក់ថា សម្រាប់​គ្រាប់​អាវុធ​តូចធំ​១០%​ដែល​យើង​បាន​កម្ទិចចោល​នៅពេលនេះ គឺជា​គ្រាប់​ពុកផុយ ដែល​អាច​រក្សាទុក​បាន មានដូចជា គ្រាប់កាំភ្លើង​ដៃ គ្រាប់​ត្បាល់ និង​គ្រាប់ផ្លោង ជាដើម​។​

​បើតាម​ការបញ្ជាក់​ពី វរៈសេនីយ៍ឯក អៀម វ៉ាន់ អនុប្រធាន​ក្រុម​ប្រតិបត្តិ​ការរុករក​គ្រាប់​អាវុធយុទ្ធភណ្ឌ ក្រោម​ទឹក បានអោយដឹងថា បន្ទាប់ពី​ការកម្ទិច​គ្រាប់​អាវុធ​នេះ​នេះ នៅ​ថ្ងៃទី ៧ ខែមេសា​ខាងមុខ​នេះដែរ ក្រុម​ប្រតិបត្តិ​ការរុករក​គ្រាប់​អាវុធយុទ្ធភណ្ឌ ក្រោម​ទឹក នឹងធ្វើ​ការ​ស្រង់​នាវាចំបាំង​ដ៏​ធំ​នេះ​ចេញពី​បាតទន្លេ​មេគង្គ ដែល​ការ​ស្រង់​នោះ​នឹង​ប្រារព្ធ​ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សូមបញ្ជាក់ថា តាម​ផែនការ​គ្រោងទុក បន្ទាប់ពី​ការ​ស្រង់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​នាវាចំបាំង​នេះ​បាន​បិទ​បញ្ចប់ទៅ ក្រុម​កា​ងារ​អន្តរក្រសួង បន្ត​បើក​ប្រតិបត្តិ​ការចុះ​ស្រង់​នាវា​ចម្លង​ឬ​ហៅថា នាវា​ប្លង់តុង​ដឹក​គ្រាប់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ចំណុះ​ជាង​៨០០​តោន ដែល​កងកម្លាំង​គូប​ដិ​បក្ស ក្នុងសម័យ​សង្គ្រាម​លន់​ណុល​បាញ់​ពន្លិច​ក្នុង​ទន្លេមេគង្គ​ត្រង់ចំណុច​ឃុំ​បឹង​គ្រុំ ស្រុក​លា្វ​ឯម ខេត្តកណ្តាល​កាលពី​អំឡុង​៤០​ឆ្នាំមុន​ដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ធ្លាប់បាន​អោយដឹងថា បន្ទាប់ពី​មានការ​អនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​បាន​បន្ត​សិក្សា​ស្រាវជ្រាវ​រក​គ្រាប់​យុទ្ធភណ្ឌ​ដែល​លិច​ជាមួយ​នាវាចម្បាំង កាលពី​កំលុង​សម័យ​សង្គ្រាមស៊ីវិល​ចំនួន​៣​ទៀត​ទីតាំង​ធំៗ រួមមាន​៖

​ទីតាំង​ទី​១៖ ស្ថិត​នោ​ភូមិ​រកា​កោង​មួយ ឃុំ​ព្រែក​ដំបង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​ប្រភេទ​ទូ​កល​បុក​ចាយ​ដឹក​សម្ភារ​សឹក និង​គ្រាប់​យុទ្ធភណ្ឌ​របស់​ទាហាន លន់ ណុល ដែល​បាន​លិច​នៅ​កំលុង​ឆ្នាំ​១៩៧២​។​

​ទីតាំង​ទី​២៖ ស្ថិតនៅ​ភូមិ​បឹង​ក្អែក ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ផ្ទុក​សម្ភារ​សឹក និង​គ្រាប់​យុទ្ធភណ្ឌ​របស់​កងទ័ព លន់ ណុល ចំណុះ​ប្រមាណ​១០០០​តោន​។​

​និង​ទី​តាំងទី​៣៖ ស្ថិតនៅ​ភូមិ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជា​ប្រភេទ​នាវាចម្បាំង​ចំណុះ​ប្រមាណ​១០០០​តោន ត្រូវបាន​បាញ់​ឆេះ និង​ផ្ទុះ​លិច ក្នុង​កំលុង​សង្គ្រាម​ឆ្នាំ​១៩៧២ ដល់​១៩៧៣៕ ​អត្ថបទ៖ ស៊ុម​ សុខ​ជា​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        139
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm