អាជ្ញាធរក្រុងតាខ្មៅ ហាមពលរដ្ឋសង់ផ្ទះជាប់មាត់ស្ទឹងព្រែកត្នោត ខណៈរងការបាក់ស្រុតជាបន្តបន្ទាប់

2022/09/02 08:42:41 pm        567

កណ្ដាល៖ អាជ្ញាធរក្រុងតាខ្មៅ បានប្រកាសហាមពលរដ្ឋសង់លំនៅដ្ឋានខុសច្បាប់ ជាប់មាត់​ស្ទឹងព្រែកត្នោត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈ លំនៅដ្ឋានពលរដ្ឋបានសង់ខុសច្បាប់​តាំងពី​យូរមកហើយនោះ​ កំពុងរងការបាក់ស្រុតជាបន្តបន្ទាប់ ហើយអាចឈានទៅដល់ការ​ប៉ះពាល់​អាយុជីវិតទៀតផង។

បើតាមលោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យBTVដឹងថា រៀងរាល់ឆ្នាំជំនន់​ទឹកស្ទឹងព្រែក​ត្នោត បានបង្កការប៉ះពាល់លំនៅដ្ឋានដែលសង់ជាប់មាត់ស្ទឹង​នេះ មានចំនួន ៤សង្កាត់រួមមាន សង្កាត់តាខ្មៅ សង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី និងសង្កាត់តាក្តុល ហើយកន្លងមក​រដ្ឋបាលខេត្ត​កណ្តាល​ បានរៀបចំគម្រោង ​ផែនការច្រើន ​ដើម្បីជួយដល់បណ្តាពលរដ្ឋដែលរងការ​ប៉ះពាល់​ផ្ទះបាក់​ស្រុតចូលស្ទឹងព្រែកនេះ។

តាមការបញ្ជាក់បន្ថែមពី លោក ឆេង ឆៃ ចៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ​ថ្លែងថា ជាទូទៅគ្រប់​ពលរដ្ឋ​ដែលសាងសង់លំនៅដ្ឋាន​នៅជាប់មាត់ស្ទឹង មាត់ព្រែកនានា គឺជាសំណង់ខុសច្បាប់ ប៉ុន្តែ​សម្រាប់​ពលរដ្ឋដែលមានលំនៅដ្ឋាន​សង់ជាប់មាត់ស្ទឹងព្រែកតោ្នត​បច្ចុប្បន្ននេះ ភាគច្រើន​ជា​លំនៅដ្ឋាន​សង់តកូនតចៅរស់នៅតគ្នាតាំងពីក្រោយឆ្នាំ ១៩៧៩មកម៉្លេះ ហើយរហូតមក​ដល់​ពេលនេះ​គឺយើងមិនអនុញ្ញាតឲ្យគ្រួសារទាំងនោះសង់​បន្ត ​និងធ្វើការលក់ទិញដោះដូរនោះទេ។

ពលរដ្ឋដែលមានលំនៅដ្ឋានរងការបាក់ស្រុក ​បានថ្លែងថា បច្ចុប្បន្នពួកគាត់មានការ​ព្រួយបារម្ភខ្លាំង​ចំពោះការបាក់ស្រុតដីនៅតាមដងស្ទឹងព្រែកត្នោត នៅរៀងរាល់រដូវទឹកដំឡើង ហើយពួកគាត់ក៏មិន​អាចទៅណាបាន ដោយសារដីផ្ទះនៅជាប់មាត់ស្ទឹង​មិនត្រូវបានអនុញ្ញាត​ឲ្យទិញលក់​ដោះដូរនោះទេ។

តាមមន្ត្រីក្រុងតាខ្មៅ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានលំនៅដ្ឋានគ្រួសារពលរដ្ឋប្រមាណ​ជិត ៦០គ្រួសារ ​បាននឹងកំពុងរងបាក់ស្រុត រលំផ្ទះ ​ហើយមានខ្លះក៏បានចាកចេញពីលំនៅដ្ឋាន​នៅ ទៅ​រកជួលផ្ទះថ្មីស្នាក់នៅ ​ខ្លះបន្តការស្នាក់នៅ ​ខណៈលំនៅដ្ឋាន​នោះកំពុងរងបាក់ប្រេះ៕ អត្ថបទស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm