អ៊ីរ៉ង់​និយាយថា ខ្លួន​បាន​បញ្ជូន​ការឆ្លើយតប​ប្រកបដោយ​ការស្ថាបនា​ស្ដីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ តែ​អាមេរិក​ទាត់ចោល​

2022/09/02 09:06:58 pm        541

​អ៊ីរ៉ង់៖ ក្រសួងការបរទេស​អ៊ីរ៉ង់​និយាយថា ខ្លួន​បាន​បញ្ជូន​ការឆ្លើយតប​ទៅកាន់​សំណើ​របស់​អាមេរិក ​ដែល​មានបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ឆ្នាំ2015 ជាមួយ​មហា​អំណាច​ពិភពលោក ដោយ​ជំរុញ​ឲ្យ​មានការ​រំពឹង​ទុកជា​វិជ្ជមាន​តិចតួច​ពី​សហរដ្ឋអាមេរិក។

​នៅ​ថ្ងៃ​សុក្រ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ IRIB បាន​ដកស្រង់​សម្ដី​របស់​លោក Nasser Kanaani អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​ដោយ​និយាយ​ថា អត្ថបទ​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​អ៊ីរ៉ង់​មាន​មធ្យោបាយ​ប្រកបដោយ​ការស្ថាបនា ​ដែល​មាន​គោលបំណង​សម្រេច​ជា​លើក​ចុង​ក្រោយ​ស្ដីពី​ការ​ចរចា។ ​ប៉ុន្តែ​ក្រសួងការបរទេស​អា​មេ​រិ​ក​បាន​ផ្ដល់​ការវិនិច្ឆ័យ​ខុសគ្នា​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា យើង​អាច​បញ្ជាក់​បាន​ថា យើង​បាន​ទទួល​ការ​ឆ្លើយតប​របស់​អ៊ីរ៉ង់​តាមរយៈ​សហភាព​អឺរ៉ុប​។ ​យើង​កំពុង​សិក្សា ហើយ​យើង​នឹង​ឆ្លើយតប​វិញ​តាម​រយៈ​សហភាព​អឺរ៉ុប ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​វា​មិន​មែន​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ការ​ស្ថាបនា​ទេ​។​

​សេចក្ដីរាយការណ៍​រប​ស់​សារព័ត៌មាន IRIB បាន​និយាយថា ការឆ្លើយតប​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell ដែល​កំពុង​សម្រប​សម្រួល​ការចរចា​នានា។ ប្រភព​ដដែល​ពុំបាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm