ក្រោយ​ស្ដារ​រួច​ប្រឡាយ​អូរ​តា​គី​នៅ​បាត់ដំបង នឹង​ជួយ​ដល់​វិស័យ​កសិកម្ម និង​ទេសចរណ៍​ក្នុង​ខេត្ត​បន្ថែម​ទៀត​

2021/04/27 09:59:58 am        27

បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង កំពុង​ស្ដារ​ប្រឡាយ​អូរ​តា​គី ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​នាំ​ទឹក​ពី​ប្រភព​ខាងលើ មក​ជួយ​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ហើយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មកលេង​កម្សាន្ត​កាន់តែច្រើន ខណៈ​ស្ពាន​អូរ​តា​គី​នេះ កំពុង​មាន​ការអភិវឌ្ឍ​​ រួមទាំង​ល្បីល្បាញ​តាមរយៈ​បទ​ចម្រៀង របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ផងដែរ​នោះ​។

​លោក ជា សម្បត្តិ អភិបាលស្រុក​ថ្មគោល លើកឡើងថា ក្នុងការ​ឆ្លើយតប​សំណូមពរ​របស់​ពលរ​ដ្ឋ និង​បន្ទាប់ពី​ចុះ​សិក្សា​ភូមិសាស្ត្រ អាជ្ញាធរ​ស្រុក បាន​ស្នើសុំ​គោលការណ៍​ពី​រដ្ឋបាលខេត្ត និង​មន្ទីរ​ជំនាញ ដើម្បី​ស្តារ​នូវ​ប្រឡាយ​អូរ​តា​គី ដែលជា​តម្រូវ​ការចាំបាច់​ចំពោះមុខ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​នេះ ក្នុង​ការ​ធានា​នូវ​ការ​រក្សា និង​ស្ទាក់​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ហើយ​វា​ក៏​នឹង​បញ្ចៀស​បាន​ពី​ការ​ជន់​លិច ពី​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​បាន​មួយកម្រិត​។ លោក​បន្តថា ប្រឡាយ​អូរ​តា​គី មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​អូរ​តា​គី ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ ទល់​និង​អាង​ម៉ា​ឈិ​ត ស្ថិតក្នុង​ឃុំ​ជ្រៃ ក្នុងស្រុក​ថ្មគោល​ដូចគ្នា មាន​ប្រវែង​ចំនួន ២ ៧០០​ម៉ែត្រ តែ​ជំហាន​ដំបូង ស្ដារ​ត្រឹម​ជាង ៥៣០​ម៉ែត្រ​សិន​។ លោក​បញ្ជាក់ថា បន្ទាប់ពី​ស្ដារ​ហើយនឹង​អាច​រក្សា​នូវ​ធារទឹក ក្នុង​ប្រឡាយ​បាន​ច្រើន ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង ហើយ​ថែមទាំង​ជួយ​រំដោះ​ទឹក ដែល​ធ្លាប់តែ​ជន់​លិច​បំផ្លាញ​ផលដំណាំ​ស្រូវ​កន្លងមក និង​បញ្ចៀស​ការហូរ​ចេញ​តាម​ប្រឡាយ​អូរ​តា​គី​នេះ ចុះទៅ​តំបន់​វាលទំនាប​ទន្លេសាប បាន​ទាន់ពេលវេលា​។​

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការស្ដារ​ប្រឡាយ​នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង មាន​ប្រសា​សន៍​ថា ប្រឡាយ​អូរ​តា​គី​ជា​ប្រវត្តិសាស្ត្រ សម្រាប់​អ្នកស្រុក​ថ្មគោល ដែល​យូរ​ឆ្នាំកន្លងមក​ពុំដែល​បាន​ស្តារ ដោយ​នៅពេល​ខែវស្សា​ទឹក​លិច​បែក​វាល តែ​រដូវប្រាំង​វិញ​ទឹក​ស្រក​ដល់​បាត​ប្រឡាយ​។ ឯកឧត្ដម​បាន សង្កត់​ធ្ងន់ថា ក្រោយពី​ការស្តារ​រួចរាល់​វា​នឹង​ប្រែក្លាយជា​អាង​ស្តុក​ទឹក​មួយ​ដ៏​ធំ ដើម្បី​តម្កល់​ទឹក​ទុក​ជូន​ប្រជាកសិករ​ប្រើប្រាស់ និង​ក្នុងការ​បង្កបង្កើនផល ហើយក៏​ជា​ប្រឡាយ​មេ​រំដោះ​ទឹក នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​ផងដែរ​។ ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា មួយផ្នែក​ទៀត​ក៏​ជួយ​ទប់ស្កាត់​ពី​ការ​រំលោភបំពាន​ពី​ជនខិលខូច ដែល​ចង់យក​ដី​ប្រឡាយ​ធ្វើជា​កម្មសិទ្ធិ ហើយក៏​អាច​ក្លាយជា​តំបន់​ក​សិ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់ទាញ និង​មាន​សក្ដានុពល​ទៅ​ថ្ងៃ​អនាគត​ផងដែរ៕ ​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm