គុយបា កោតសរសើរកម្ពុជា ចំពោះជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជា បើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ច-សង្គម

2022/09/03 12:56:01 am        141

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យឯកឧត្តម Gerardo Penalver Portal អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ, នាទីស្តីការក្រសួងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្រ្តីទី១ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងជាប្រពៃណីកម្ពុជា-គុយបា ជាពិសេសនាទស្សវត្សរ៍ឆ្នាំ៨០ បន្ទាប់ពីកម្ពុជា ទើបងើបពីរបបប្រល័យពូជសាសន៍ គុយបា បានបញ្ជូនក្រុមគ្រូពេទ្យ ចំនួនប្រមាណពី២០ ទៅ៣០នាក់ មកជួយដល់អតីតមន្ទីរពេទ្យ ៧មករា ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលថែទាំជំងឺផ្នែកវេជ្ជសាស្រ្តទូទៅ ផ្នែក វះកាត់ ផ្នែកជំងឺកុមារ ផ្នែករោគស្រ្តី និងសម្ភព ផ្នែកត្រចៀក ច្រមុះ បំពង់ក និងផ្នែកចក្ខុរោគ ព្រមទាំងជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងកាលៈទេសៈ ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាស​ន៍​​។ លើសពីនេះ គុយបា បានផ្តល់អាហារូបករណ៍ដល់និស្សិត និងគ្រូពេទ្យកម្ពុជា ទៅសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេសនានា វេជ្ជបណ្ឌិត ឱសថការី ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្រ្ត និងគិលានុបដ្ឋាក-យិកា នៅប្រទេសគុយបា ចំនួន ៣៦នាក់។ 

ឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានគូសរំលេចថា បន្ទាប់ពីកម្ពុជា បានបង្រួបបង្រួមជាតិ និងកសាងបានសន្តិភាពទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ​លើវិស័យសុខាភិបាល ក៏នៅតែបន្តតាមរយៈការចុះកិច្ចព្រមព្រៀង នាឆ្នាំ២០០១ និងបានបញ្ជូនក្រុមគ្រូពេទ្យមកជួយផ្តល់សេវាពិនិត្យ ព្យាបាល ព្រមទាំងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់គ្រូពេទ្យកម្ពុជានៅខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី នាឆ្នាំ២០០១ ដល់ឆ្នាំ២០០២។ 

ជាការឆ្លើយតបឯកឧត្តម អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបទេស គុយបា បានថ្លែងអំណរគុណឯកឧត្តម រដ្ឋមន្រ្តី ដែលបានឆ្លៀតពេលដ៏មមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមផ្ទាល់ និងបានសម្តែងនូវការកោតសរសើរ និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្រសួងសុខាភិបាល ចំពោះជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចឱ្យកម្ពុជា បើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ច-សង្គម។ 

ឯកឧត្តម អនុរដ្ឋមន្រ្តីទី១ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីការទូតគុយបា ប្រចាំកម្ពុជាទាំងអស់ដោយឥតគិតថ្លៃ និងសូមកោតសរសើរដល់មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលទាំងពីរ ដែលបាននឹងកំពុងពិភាក្សាគ្នាយ៉ាងសកម្ម តាមរយៈស្ថានទូតគុយបា ប្រចាំកម្ពុជា ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលកម្ពុជា-គុយបា ដែលគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋគុយបា នាពេលដ៏ខ្លីខាងមុខ។ 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹ​ង និងពង្រីក ដែលជាការរួមចំណែកលើកកម្ពស់សុខុមាលភាព សុខភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា កាន់តែរឹងមាំ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm